ចិន៖ ម្ចាស់ពពែមកពីខេត្តសានស៊ី គឺលោក Li Fu បម្រុងយកសត្វពពែរបស់លោកទៅលក់ឱ្យគេធ្វើជាអាហារទៅហើយ តែសំណាងល្អចុងក្រោយលោកចាប់អារម្មណ៍ឃើញពពែនេះចេះស៊ីអាហារដូចមនុស្សដែរ ពោលគឺវាស៊ីនំខេក ផ្លែឈើ មី ជាដើម ទើបធ្វើឱ្យលោកផ្លាស់ប្តូរចិត្តវិញ។

លោកបានសម្រេចចិត្តថតវីដេអូបង្ហោះ ទើបនាំឱ្យល្បីពេញបណ្តាញសង្គមនៅចិន ហើយបច្ចុប្បន្នចំនួនអ្នកតាមដាន (Follower) របស់លោក Li  កើនឡើងដល់ ៣០០,០០០ នាក់ហើយ។

លោក Li បាននិយាយថាលោកសម្រេចចិត្តទុកវា និងចិញ្ចឹមវាដូចសត្វចិញ្ចឹមអីចឹង ព្រោះអ្នកប្រើប្រាស់បណ្តាញសង្គមចូលចិត្តវាច្រើនណាស់៕

សូមទស្សនាវីដេអូខាងក្រោម៖

លោក Li និងសត្វពពែគួរឱ្យស្រលាញ់របស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]