ឥណ្ឌូនេស៊ី៖ តើស្នេហាគឺជាអ្វី? សំណួរនេះពិតជាចាក់ដោតខ្លាំង ពេលខ្លះគូស្នេហ៍របស់យើងមិននៅក្នុងប្រទេសរបស់យើង ដូច្នេះបានជាយើងអត់គូនឹងគេ តែសំណាងល្អគូស្នេហ៍មួយគូនេះអាចរកគ្នាឃើញ។ បុរសឥណ្ឌូនេស៊ីម្នាក់ បានរៀបការជាមួយនឹងកញ្ញាសាច់សខ្ចីជនជាតិអង់គ្លេសមួយរូប កំពុងធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការច្រណែននឹងពួកគេជាខ្លាំង។

រូបថតក្នុងពិធីរៀបអាពាហ៍ពិពាហ៍

បុរសមហាសំណាងនេះមានឈ្មោះ Karna Radheya អាយុ ២៦ ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងកូនក្រមុំបរទេសឈ្មោះ Polly Alexandria Robinson អាយុ ២១ ឆ្នាំ កាលពីពេលថ្មីៗនេះ។

តាមប្រភពបានរាយការណ៍ថា ពួកគេស្រលាញ់គ្នាបានយូរគួរសមដែរហើយ ទើបកាលពីសប្តាហ៍មុននេះ ពួកគេក៏សម្រេចចិត្តរៀបការជាមួយគ្នាបែបប្រពៃណីមូស្លីមនៅផ្ទះខាងប្រុសតែម្តង។

រូបថតអាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែមរបស់ពួកគេបានចែកចាយពេញបណ្តាញសង្គម និងមានអ្នកសរសើរមិនដាច់ពីមាត់ ចំណែកខាងប្រុសវិញញញឹមឡើងស្រស់ ឯទឹកមុខខាងស្រីវិញក៏ពោរពេញដោយស្នាមញញឹមដូចគ្នា នោះសបញ្ជាក់ឱ្យឃើញថាពួកគេទាំងពីរពិតជាស្រលាញ់គ្នាខ្លាំង។

បើនិយាយពីប្រវត្តិស្នេហារបស់ពួកគេទាំងពីរនាក់វិញ ដំបូងពួកគេបានជួបគ្នានៅកោះបាលីនៅខែសីហា  ឆ្នាំ ២០១៧។  ពេលនោះ ប្រុសម៉ៅ Karna កំពុងធ្វើការស្រាប់តែកញ្ញា Polly បានមកដល់ រំពេចនោះ ពួកគេឃើញគ្នាភ្លាមក៏ចាប់ចិត្តលើគ្នាភ្លែតតែម្តង។ ក្រោយមកក៏ណាត់ជួបគ្នាជាហូរហែ រហូតដល់ស្រលាញ់គ្នា។

រូបថតក្នុងពិធីរៀបអាពាហ៍ពិពាហ៍

បន្ទាប់ពីស្រលាញ់គ្នាបានមួយឆ្នាំកន្លះ ពួកគេក៏សម្រេចចិត្តរៀបការជាមួយគ្នា។ ដំបូងប្រុសម៉ៅ Karna និយាយថា លោកស្ទើរមិនជឿថាស្រីស្អាតបែបនេះបែរជាស្រលាញ់រូបលោកសោះ។ អ្នកផ្សេងនិយាយថាពួកគេស្រលាញ់គ្នាមិនយូរទេ ប្រាកដជាបែកគ្នា តែយ៉ាងណាពួកគេមិនខ្វល់នឹងសម្តីអ្នកដទៃទេ នៅតែជំនះស្រលាញ់គ្នារហួតដល់ចូលរោងការ និងរៀបការស្របច្បាប់តាមប្រពៃណី។ 

នេះសបញ្ជាក់ឱ្យយើងឃើញថា ក្តីស្នេហាពិតប្រាកដពិតជាមាននៅលើលោកនេះ បើទោះបីជាពណ៌សម្បរខុសគ្នា ជាតិសាសន៍ខុសគ្នា វប្បធម៌ខុសគ្នា ក៏ពួកគេនៅតែអាចស្រលាញ់គ្នា និងចុះសម្រុងគ្នាបានដែរ។

ប្រុសម៉ៅ Karna បានបន្តនិយាយទៀតថា នេះគឺជាវាសនា ខ្ញុំមិនដែលរំពឹងទុកថា ប្រពន្ធខ្ញុំគឺជាជនបរទេសនោះទេ តែព្រះបានសម្រេចចិត្តថា Polly គឺជាប្រពន្ធខ្ញុំ ហើយខ្ញុំពិតជាអរគុណព្រះជាម្ចាស់ខ្លាំងណាស់។

យ៉ាងណាមិញ មានមនុស្សជាច្រើនបានចូលរួមត្រេកអរនឹងគូស្នេហ៍ឆ្លងទ្វីបមួយគូនេះ និងជូនពរពួកគេឱ្យចេះស្រលាញ់គ្នា និងរស់នៅជាមួយគ្នារហូតដល់ចាស់រៀងៗខ្លួន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រុសម៉ៅ Karna និងអ្នកនាង Polly
ប្រុសម៉ៅ Karna និងអ្នកនាង Polly
ប្រុសម៉ៅ Karna និងអ្នកនាង Polly
ប្រុសម៉ៅ Karna និងអ្នកនាង Polly
អ្នកនាង Polly
អ្នកនាង Polly
ប្រុសម៉ៅ Karna និងអ្នកនាង Polly

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]