ភ្នំពេញ៖ ក្រោយពីចេញបទចម្រៀង “Trap Queen” និង “ខ្ចិលនិយាយ” ទទួលការគាំទ្រយ៉ាងគំហុកមក នៅពេលនេះតារាចម្រៀងវ័យក្មេង សាច់សខ្ចីកញ្ញា ទេព បូព្រឹក្ស បានបញ្ចេញបទថ្មីរបស់ខ្លួនមួយបទទៀតហើយ កាលពីម្សិលមិញនេះ ដែលធ្វើឲ្យអ្នកគាំទ្រជក់ចិត្តយ៉ាងខ្លាំង។

ក្នុងនោះដែរ សម្រាប់បទថ្មីមួយបទ ជាមួយ MV ដ៏គួរឲ្យទាក់ទាញមានចំណងជើងថា “Hello Fox” ដែលជាបទចម្រៀងជាចង្វាក់ញាក់ អមជាមួយសាច់ភ្លេងយ៉ាងកន្ត្រាក់អារម្មណ៍នោះ ពិតជាធ្វើឲ្យគ្រប់គ្នា ដែលជាអ្នកគាំទ្រ អត់ទ្រាំមិនសរសើរមិនបាននោះទេ។

ទោះជាយ៉ាងណាក្តី បទចម្រៀងមួយបទនេះផងដែរ មានសន្ទុះនៃការគាំទ្រយ៉ាងច្រើនមិនខុសពីបទមុនៗរបស់នាងនោះទេ ដោយក្នុងនោះ សម្រាប់បទនេះ មានអ្នកចូលទស្សនារហូតដល់រាប់ម៉ឺនដង និងមានអ្នក Share បន្តយ៉ាងច្រើនគួរឲ្យកត់សម្គាល់ផងដែរ៕

កុំឲ្យខាតពេលយូរ ចង់ដឹង “Hello Fox” ឡូយបែបណានោះ តោះទស្សនាវីដេអូចម្រៀងខាងក្រោម៖ 

"Hello Fox"
"Hello Fox"
"Hello Fox"
"Hello Fox"
"Hello Fox"

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស