ភ្នំពេញ៖ ថ្ងៃទី ២០ ធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុន Huawei បានអង្រួនទីផ្សារស្មាតហ្វូននៅប្រទេសកម្ពុជាកាន់តែកក្រើក បន្ទាប់ពីការសម្ពោធ និងការលក់ជាផ្លូវការនូវស្មាតហ្វូន Huawei ត្រកូល nova3 គឺ nova3 និង nova3i កាលពី ខែ សីហា ឆ្នាំ ២០១៨ និងបង្ហាញវត្តមានកូនពៅ nova3 Lite កាលពីចុងខែវិច្ឆិកាថ្មីៗនេះ។ ស្មាតហ្វូនទាំងបីម៉ូដែលនេះ មានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង រហូតដល់ក្លាយជាស្មាតហ្វូនដែលលក់ដាច់បំផុតប្រចាំឆ្នាំ ២០១៨។ ម៉ូដែលទាំងបីនេះ មាន លក្ខណៈពិសេសៗជាច្រើន ដែលអតិថិជនមិនគួរមើលរំលង។

nova3 Lite hot sale

ត្រកូល nova3 ទាំងបីម៉ូដែល ជាជម្រើសឡូយឆាយ មានអេក្រង់កប់គែម ជាមួយ AI ស្មាតកាមេរ៉ា 4 គ្រាប់ ពណ៌ឆើតឆាយ ដែលអ្នកអាចថតរូបម៉ាឡូយ និងសែលហ្វីម៉ាកប់។

ស្មាតហ្វូន Huawei nova3 បំពាក់ដោយ កាមេរ៉ា AI បួនគ្រាប់ទំហំ 24 មេកាភិចសែល កាមេរ៉ាភ្លោះខាងមុខ ទំហំ 24MP + 2MP កាមេរ៉ាភ្លោះខាងក្រោយទំហំ 24MP + 16MP និងបំពាក់ដោយបន្ទះឈីប Kirin 970 ដែលជួយបង្កើនល្បឿន និងដំណើរការមិនរអាក់រអួល។ ស្មាតហ្វូនម៉ូដែលនេះ មានថាមពលថ្ម 3750mAh ហើយសាកថ្មឆាប់ពេញ អង្គចងចាំទំហំ 6GB + អង្គផ្ទុកទិន្នន័យទំហំ 128GB។ បើនិយាយពីតម្លៃវិញ ស្មាតហ្វូននេះមានតម្លៃត្រឹមតែ $429 ប៉ុណ្ណោះ ព្រមទាំងថែម Bluetooth Speaker។

រីឯស្មាតហ្វូន Huawei nova3i ក៏មានលក្ខណៈសម្បតិ្តប្រហាក់ប្រហែលនឹង nova3 ដែរ។ ស្មាតហ្វូននេះ មានបំពាក់ដោយកាមេរ៉ា AI បួនគ្រាប់ ទំហំ 24 មេកាភិចសែល កាមេរ៉ាភ្លោះខាងមុខទំហំ 24MP + 2MP កាមេរ៉ាភ្លោះខាងក្រោយទំហំ 16MP + 2MP និងបំពាក់ដោយបន្ទះឈីប Kirin 710 រួមជាមួយបច្ចេកវិទ្យា AI ថាមពលថ្ម 3340mAh និងអង្គចងចាំទំហំ 4GB + អង្គផ្ទុកទិន្នន័យទំហំ 128GB។

ចំណែកឯកូនពៅ ណូវ៉ា 3 ឡៃត៍ ជាប្រភេទស្មាតហ្វូនមានអេក្រង់កោងបែប 3D ពេញតួ ធំកប់កែម បែបឆកទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ 90.1% និងកំរិតបង្ហាញ 2349 * 1080 High Resolution លាតកប់គែម ច្បាស់ត្រជាក់ភ្នែក និង គែមកោងទាក់ទាញ ។ មិនតែប៉ុណ្ណោះ ស្មាតហ្វូននេះបំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP AI Lighting និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP ដែលអ្នកអាចថតរូបបានច្បាស់ ឡូយ កាលីប ទាន់សម័យ ជាមួយមុខងារ Master AI Photography ដូចទៅនិង nova3 និង nova3i ដែរ។ ណូវ៉ា 3 ឡៃត៍ហើយ មានបំពាក់ CPU Kirin 710 និង GPU Turbo ដែលអាចបង្កើនថាមពលដំណើរការក្រាហ្វិច និងអាចឲ្យអ្នករីករាយជាមួយការលេងហ្គេមយ៉ាងរលូនដោយមិនរអាក់រអួល។ សមត្ថភាពក្នុងការដំណើរការរបស់ស្មាតហ្វូនណូវ៉ា 3 កូនពៅនេះ មានអង្គចងចាំ និងអង្គផ្ទុកទន្និន័យដែលមាន RAM ទំហំ 4GB ROM 64GB និងអង្គផ្ទុកទន្និន័យបន្ថែមរហូតដល់ 400GB។ រីឯថាមពលថ្មវិញ មានថាមពលថ្មខ្លាំងមហាសាល 4000mAh ហើយវាមានតម្លៃត្រឹមតែ $259 ប៉ុណ្ណោះ។

អ្នកអាចរកទិញស្មាតហ្វូនត្រកូល nova3 ទាំងបីម៉ូដែល នៅតាមបណ្តាហាងទូរស័ព្ទដែលមានស្លាកសញ្ញា Huawei នៅទូទាំងប្រទេសកម្ពុជា៕

Balla Promotion on facebook
Huawei ត្រកូល nova3 គឺ nova3 និង nova3i
nova 3 series Christmas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]