កូរ៉េខាងត្បូង៖ គ្រាន់តែចេញបទចម្រៀងទោលទើបតែលើកទីមួយសោះ តារាចម្រៀងស្រី Jennie សមាជិកក្រុមចម្រៀងនារីល្បីឈ្មោះ Blackpink រូបនេះ ក៏បានបំបែកកំណត់ត្រាជាច្រើន នៅលើតារាងចម្រៀងទូទាំងពិភពលោក មិនតែប៉ុណ្ណោះថ្មីៗនេះ បទចម្រៀង SOLO របស់នាងក៏បានជាប់ឈ្មោះក្លាយជា បទចម្រៀងដែលមានអ្នកស្តាប់ច្រើនជាងគេបំផុត វ៉ាដាច់តារាចម្រៀងទោលស្រីទាំងអស់ទូទាំងវិស័យKpop ក្នុងឆ្នាំ២០១៨នេះថែមទៀតផង។

បន្ថែមពីនេះទៅទៀត តារាស្រី Jennie ក៏ត្រូវបានមហាជនស្គាល់ថា ជាតារាចម្រៀងស្រីមួយរូប ដេលនិយមចូលចិត្តលេងម៉ូតសម្លៀកបំពាក់ ប៊្រេនថ្លៃៗកប់ពពក ដូចជាប្រភេទ ប៊្រេន Channel, Gucci ជាដើម។

ជាក់ស្តែង សូម្បីតែឈុតសម្លៀកបំពាក់ ដែលនាងស្លៀកលើសម្តែងបទ«Solo» នៅលើឆាកប្រគុំតន្រ្តីប្រចាំសប្តាហ៍ ក៏សុទ្ធសឹងតែជាប៊្រេន មានតម្លៃថ្លៃរហូតដល់ទៅ រាប់ពាន់ដុល្លារផងដែរ។

តួយ៉ាងខាងក្រោមនេះ ត្រឹមតែជាម៉ូតសម្លៀកបំពាក់មួយចំនួនតែប៉ុណ្ណោះ ដែល Jennie ស្លៀកឡើងសម្តែងលើឆាក ពោលគឺនៅសល់មិនប៉ុន្មានឈុតផ្សេងទៀត ប្រមាណជា២ទៅ៣ឈុត ដែលអ្នកគាំទ្រមិនបានបញ្ជាក់ពីតម្លៃនៅឡើយនោះទេ៕

ឈុតរបស់ Jennie សម្តែងបទ Solo នៅលើឆាក
ឈុតរបស់ Jennie សម្តែងបទ Solo នៅលើឆាក
ឈុតរបស់ Jennie សម្តែងបទ Solo នៅលើឆាក
ឈុតរបស់ Jennie សម្តែងបទ Solo នៅលើឆាក
ឈុតរបស់ Jennie សម្តែងបទ Solo នៅលើឆាក
Jennie
Jennie
Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]