អាមេរិក៖ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង ដែលអតីតប្រធានាធិបតីអាមេរិក ស្បែកខ្មៅ លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានតែងខ្លួនធ្វើជា សាន់តាខ្លូស (Santa Claus) ចុះមក Surprise ចែកអំណោយដល់ក្មេងៗដែលជាអ្នកជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

អូបាម៉ា ដើរចែកអំណោយដល់ក្មេងៗក្នុងមន្ទីរពេទ្យ

តាមការចុះផ្សាយពីសារព័ត៌មានចក្រភពអង់គ្លេស ដេលីម៉ែល បានឲ្យដឹងថា កាលពីថ្ងៃពុធកន្លងទៅនេះ អតីតប្រធានាធិបតីអាមេរិកទី៤៤ លោក អូបាម៉ា បាននាំយកនូវភាពសប្បាយរីករាយយ៉ាងក្រៃលែង មកកាន់ក្មេងៗដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ «Children’s National Hospital» ក្នុងរដ្ឋធានី Washington, DC ដោយរូបលោកបានតែងខ្លួនធ្វើជា សាន់តា ពាក់មួកណូអែលពណ៌ក្រហម និងមានស្ពាយថង់បង្វេច ពេញដោយអំណោយ ឬកាដូ ទុកសម្រាប់ចែកជូនក្មេងៗ។

អូបាម៉ា ដើរចែកអំណោយដល់ក្មេងៗក្នុងមន្ទីរពេទ្យ

នៅក្នុងថ្ងៃដ៏រីករាយនោះដែរ អតីតប្រធានាធិបតីវ័យ ៥៧ឆ្នាំរូបនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា បុគ្គលិកពេទ្យ ឪពុកម្តាយ និងកុមារជាច្រើនក្នុងមន្ទីរពេទ្យ។ នៅក្នុងនោះ លោកក៏បានច្រៀងចម្រៀងណូអែល "We Wish You a Merry Christmas" ជាមួយនឹងពួកគេយ៉ាងរីករាយផងដែរ។

អំណោយដែលលោក អូបាម៉ា បានយកទៅចែកជូនក្មេងៗនោះ គឺសុទ្ធសឹងតែជារបស់ក្មេងលេង ដែលរួមមានដូចជា កូនតុក្កតាជ័រ ឡានបញ្ជា/ប្រណាំង រូបផ្គុំ ឈុតផ្លូវកាច់កុងឲ្យឡាន ឬរថភ្លើងបើកកាត់ និងថ្នាំលាបក្រចក (Nail Polish) ជាដើម។

អូបាម៉ា ដើរចែកអំណោយដល់ក្មេងៗក្នុងមន្ទីរពេទ្យ

អ្វីដែលរឹតតែពិសេសនោះ លោកក៏បានដើរសំណេះសំណាល សួរសុខទុក្ខក្មេងៗនៅតាមបន្ទប់ សម្រាប់ការ Surprise ដ៏ភ្ញាក់នៃការមកដល់របស់លោកទៅកាន់ពួកគេ (ក្មេងៗ) បង្ហាញពីការស្រលាញ់ យកចិត្តទុកដាក់ ពោរពេញដោយស្នាមញញឹម និងថតរូបជាមួយនឹងពួកគេផងដែរ។ ខណៈដែលក្មេងៗមួយចំនួនរំភើបចិត្ត រហូតដល់ស្រក់ទឹកភ្នែកក៏មាន។

ប្រធានាធិបតីរូបនេះ ក៏បានបង្ហោះសារខ្លី នៅលើបណ្តាញសង្គម Twitter បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ចំពោះការចែករំលែកនៃក្តីស្រលាញ់ដ៏រីករាយនេះ ទៅកាន់ក្មេងៗ រួមទាំងបុគ្គលិកនៃមន្ទីរពេទ្យទាំងមូល ក្នុងឱកាសនៃថ្ងៃបុណ្យគ្រីស្មាស់នេះផងដែរ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖  

សារលោកអូបាម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]