ភ្នំពេញ៖ ក្នុងសង្គមបច្ចុប្បន្ន ចំពោះរឿងស្នេហ៍គឺបានបើកធំទូលាយក្នុងការស្រលាញ់ភេទដូចគ្នា ព្រោះមនុស្សភាគច្រើន មានការយល់ដឹងខ្ពស់អំពីបញ្ហាមួយនេះ ហើយពួកគេមួយចំនួនធំ ក៏បានបញ្ឃប់ក្នុងការរើសអើងសម្រាប់រឿងទាំងអស់នេះផងដែរ។

យ៉ាងណាមិញ បើក្រឡេកមកមើលសង្គមសិល្បៈខ្មែរវិញ សម្រាប់ឆ្នាំ២០១៨នេះ ក៏មានតារាភេទទី៣មួយចំនួន ដែលហ៊ានទម្លាយរឿងពិតរបស់ខ្លួន ដោយពួកគេបានបង្ហាញមុខមាត់គូស្នេហ៍ដែលមានភេទដូចគ្នា នៅលើបណ្តាញសង្គមជាសាធារណៈដោយមិនខ្វល់ពីមិតិរិះគន់ពីសំណាក់មហាជនមួយចំនួននោះទេ។

តួយ៉ាង ខាងក្រោមនេះ គឺជាតារាភេទ៣បីដួង ដែលហ៊ានបង្ហាញមុខគូស្នេហ៍នៅលើបណ្តាញសង្គម ហើយថែមទាំងមានតារាខ្លះ ដល់ថ្នាក់ចុះអេតាស៊ីវិលរៀបការជាមួយគ្នាពេញច្បាប់ថែមទៀតផង៕

ចង់ដឹងថាមានតារារូបណាខ្លះ តោះតាមដានខាងក្រោម៖

១. លោក ម៉ាដូណា

កាលពីជាងកន្លះឆ្នាំមុន តារាពហុជំនាញលោក ម៉ា ដូណា បានបង្កការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមយ៉ាងខ្លាំង ក្រោយពេលដែលលោកបង្ហាញមុខគូស្នេហ៍របស់ខ្លួនជាលើកដំបូង ដែលជាបុរសដូចគ្នា ដោយបង្ហាញកាយវិកាយ៉ាងផ្អែមល្ហែមតាមរយៈរូបជាច្រើនសន្លឹក ។ នៅពេលនោះផងដែរ លោក ម៉ា ដូណា ក៏ទទួលពាក្យរិះគន់មិនតិចនាក់នោះដែរ ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គម ក៏ប៉ុន្តែមកទល់ពេលនេះ អ្នកទាំងពីរនៅតែរក្សាទំនាក់ទំនងស្នេហាជាមួយគ្នា បានយ៉ាងស្អិតរមួត។ 

ម៉ាដូណា និងគូស្នេហ៍
ម៉ាដូណា និងគូស្នេហ៍
ម៉ាដូណា និងគូស្នេហ៍

២. ប៉ុបពី

តារាសម្តែងភេទីបី ដែលធ្លាប់ឆ្លងកាត់ទទួលការវះកាត់កែភេទដោយជោគជ័យ កញ្ញា ប៉ុបពី នៅក្នុងឆ្នាំ២០១៨ នេះ រូបនាងក៏បានដាច់ចិត្តទម្លាយមុខមាត់គូស្នេហ៍របស់នាងដូចគ្នា ក្រោយពីស្គាល់ចិត្តថ្លើមគ្នាអស់មួយរយៈធំ។ យ៉ាងណាមិញ បន្ទាប់ពីបង្ហាញមុខមាត់បុរសសង្ហា ដែលជាគូស្នេហ៍របស់ខ្លួនហើយ ប៉ុបពី ក៏ទទួលបានពាក្យជូនពរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រផងដែរ។ 

ប៉ុបពី និងគូស្នេហ៍
ប៉ុបពី និងគូស្នេហ៍
ប៉ុបពី និងគូស្នេហ៍

៣. ចៅខ្មែរ

បើនិយាយពីគូស្នេហ៍មួយគូនេះ ប្រិយមិត្តមួយចំនួនច្បាស់ជាស្គាល់ពួកគេ ព្រោះថាពួកគេបានរៀបការដោយចុះអេតាស៊ីវិលពេញច្បាប់ ហើយថែមទាំងធ្វើពិធីមង្គលការយ៉ាងកក្រើកផងដែរកាលពីខែវិច្ឆិកាក្នុងឆ្នាំនេះ។ យ៉ាងណាមិញ សម្រាប់គូស្នេហ៍មួយគូនេះ ពួកគេបានស្រលាញ់គ្នាយូរឆ្នាំមកហើយ ក៏ប៉ុន្តែលោក ចៅខ្មែរ ទើបតែហ៊ានទម្លាយមុខមាត់ឲ្យមហាជនបានស្គាល់ នៅក្នុងឆ្នាំ២០១៧នេះតែប៉ុណ្ណោះ៕ 

ចៅខ្មែរ និងគូស្នេហ៍
ចៅខ្មែរ និងគូស្នេហ៍
ចៅខ្មែរ និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ុបពី