អាមេរិក៖  ថ្មីៗនេះក្រុមហ៊ុនចែកចាយទំនិញនិងលក់គ្រឿងទេស Kroger បានសហការគ្នាជាមួយក្រុមហ៊ុនផលិតមនុស្សយន្តដ៏ល្បីនៅអាមេរិក Nuro បង្កើតនូវឡានយន្តជំនាន់ថ្មីមួយដែលមានឈ្មោះថា The R1។ ឡានយន្តមួយនេះមានសមត្ថភាពដឹកជញ្ជូនម្ហូបអាហារនិងអីវ៉ានទៅដល់មុខផ្ទះអតិថិជនដោយស្វ័យប្រវត្តិ។ នេះយោងតាមសារព័ត៌មាន Futurism ដែលបានចេញផ្សាយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨

ឡានយន្ត The R1

នាពេលអនាគត ឡានយន្តខាងលើនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជួនរបស់របរផ្សេងៗដូចជា ត្រី សាច់ បន្លែ ផ្លែឈើ នំចំណី ម្ហូបអាហារ ទៅតាមតម្រូវការភ្ញៀវដែលកុម៉្មង់ទិញពីគេហដ្ឋាន។ គេនឹងបើកដំណើរការឡានយន្តនេះនៅក្នុងរដ្ឋអារីហ្សូណាមុនគេបង្អស់។

យោងតាមសារព័ត៌មានដដែលបានបង្ហាញថា អ្នកជំនាញបានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាវៃឆ្លាត (A.I) និងឧបករណ៍ចាប់សញ្ញា (Sensors) សម្រាប់បញ្ជាលើ
ឡានយន្តស៊េរីថ្មីមួយនេះ។ សម្រាប់ភ្ញៀវណាដែលចង់ទិញនូវចំណីអាហារនិងគ្រឿងទេសតាមរយៈ R1 ពួកគេនឹងត្រូវចំណាយប្រាក់ប្រមាណ ៥,៩៥ដុល្លារ ក្នុងការដឹកម្តង។

ពេលវាជិះទៅដល់មុខផ្ទះអតិថិជន វានឹងផ្តល់សញ្ញាតាមរយៈប្រព័ន្ធ Sensor ទៅទូរស័ព្ទភ្ញៀវដែលកុម៉្មង់ទិញនោះ ឲ្យចេញមកយកអីវ៉ាន់របស់ខ្លួន។ តាមការប្រកាសរបស់ក្រុមហ៊ុនយក្សទាំងពីរបានបន្តថា "ពួកគេនឹងខំរិះរកវិធីសាស្ត្រថ្មីក្នុងការអភិវឌ្ឍន៍ឡានយន្តនេះឲ្យកាន់តែទំនើបនៅថ្ងៃមុខ"។ ពួកគេបន្តថា យើងចង់ឲ្យ R1 យកអីវ៉ាន់ទៅដាក់នៅមុខទ្វារផ្ទះរបស់ភ្ញៀវតែម្តង៕

មានវីដេអូនៅខាងក្រោម៖

ឡានយន្ត The R1
ឡានយន្ត The R1
ឡានយន្ត The R1
ឡានយន្ត The R1

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]