ភ្នំពេញ៖ Samsung Galaxy J4+ គឺជាស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មី ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំណាត់ថ្នាក់លេខ១ ពិភពលោក សាមសុង ទើបតែដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាមិនទាន់បានយូរប៉ុន្មាននោះទេ ប៉ុន្តែប្រជាប្រិយភាព និងការគាំទ្រសម្រាប់ស្មាតហ្វូនមួយនេះ គឺទទួលបានភាពជោគជ័យយ៉ាងខ្លាំង។ Galaxy J4+ នេះមានតម្លៃម៉ាអេមត្រឹមតែ $159 តែប៉ុណ្ណោះរួមជាមួយនឹងការធានារយៈពេលមួយឆ្នាំថែមទៀតពីក្រុមហ៊ុន សាមសុង។

ហេតុផលចម្បង ដែលធ្វើឱ្យស្មាតហ្វូន Galaxy J4+ នេះអាចទាក់ទាញឆក់យកចិត្តអ្នកប្រើប្រាស់បានយ៉ាងច្រើន និងជោគជ័យខ្លាំងសម្រាប់ទីផ្សារស្មាតហ្វូនថ្នាក់កណ្តាលនេះគឺដោយសារតែវាមានការរចនារូបរាងស្រស់ស្អាតល្អឥតខ្ចោះ ទម្ងន់ស្រាលងាយស្រួលកាន់ប្រើប្រាស់ រាងស្តើងស្លីមកាលីបទាន់សម័យស៊ីវិល័យបំផុតជាមួយអេក្រង់ពេញតួ 6.0’’ HD+ ងាយស្រួលក្នុងការលេងហ្គេម មើលវីដេអូ ផ្ញើសារ និងការប្រើប្រាស់មុខងារចែកអេក្រង់ជាពីរ ដើម្បីប្រើប្រាស់កម្មវិធីពីរនៅក្នុងពេលដំណាលគ្នាថែមទៀត។

បន្ថែមពីនេះទៀត កាមេរ៉ាខាងក្រោយ 13MP របស់វាមានសមត្ថភាពក្នុងការថតរូបភាពបានយ៉ាងស្អាតភ្លឺច្បាស់ក្នុងទីងងឹត ហើយស្មាតហ្វូននេះ ថែមទាំងបំពាក់នូវប្រព័ន្ធស្កេនផ្ទៃមុខ​ (Face Recognition) ល្បឿនលឿនក្នុងការប្រើប្រាស់ ដែលធ្វើឱ្យស្មាតហ្វូននេះសក្តិសមបំផុតសម្រាប់យុវវ័យសម័យថ្មី។ Galaxy J4+ មានជម្រើស៣ ពណ៌លេចធ្លោដ៏ស្រស់ស្អាតគឺ ពណ៌ផ្កាឈូក ពណ៌ខ្មៅ និងពណ៌មាស ដែលសុទ្ធសឹងតែជាពណ៌មានការពេញនិយមប្រើប្រាស់ខ្លាំងនៅលើទីផ្សារ។

សូមប្រញាប់រួសរាន់ឡើង! ជិតដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីហើយ! ទិញកាដូជូនខ្លួនឯង ឬមនុស្សជាទីស្រឡាញ់មួយភ្លាមទៅ! កុំភ្លេចជាមួយនឹង Galaxy J4+ តម្លៃម៉ាអេម $159 តែប៉ុណ្ណោះ! លោកអ្នកអាចរកជាវស្មាតហ្វូននេះនៅគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃសាមសុងទាំងអស់ក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ។

Samsung Galaxy J4+

លក្ខណៈសម្បត្តិពិសេសរបស់ស្មាតហ្វូន Galaxy J4+

១. អេក្រង់ភ្លឺច្បាស់ធំងាយស្រួលទស្សនា៖ Galaxy J4+ បំពាក់អេក្រង់ទំហំ 6.0’’ True HD+ Infinity Display ផ្តល់នូវពន្លឺពណ៌ស្រស់ស្អាតបំផុត សម្រាប់ការទស្សនា និងការកម្សាន្តកាន់តែសម្បូរបែបតាមតម្រូវការ។
២. ប្រព័ន្ធសម្លេងដ៏អស្ចារ្យ៖ Galaxy J4+ បំពាក់នូវប្រព័ន្ធសម្លេង Dolby Atmos Surround Sounde ដែលធ្វើឱ្យការមើលវីដេអូ ការស្តាប់តន្រ្តី និងការលេងហ្គេមរបស់អ្នកពិតជាជក់ចិត្តដិតអារម្មណ៍បំផុត។
៣. ការរចនារូបរាង និងពណ៌ដ៏ស្រស់ស្អាត៖ Galaxy J4+ មានរូបរាងកាលីបទាន់សម័យអេក្រង់ពេញតួ ផ្នែកខាងក្រោយធ្វើពីកញ្ចក់យ៉ាងស្រស់ស្អាត ហើយវាមាន ៣ ពណ៌លេចធ្លោសម្រាប់ធ្វើការជ្រើសរើសថែមទៀត។

Samsung Galaxy J4+

៤. កាមេរ៉ាខ្លាំងថតរូបភាពច្បាស់ស្រស់ស្អាត៖ កាមេរ៉ាខាងមុខ (5MP) ភ្ជាប់ជាមួយនឹង Emotify និងកាមេរ៉ាខាងក្រោយ (13MP) អាចផ្តិតរូបភាពច្បាស់ស្រស់ស្អាតល្អឥតខ្ចោះមិនថាយប់ ឬថ្ងៃដោយសារតែវាមានភ្លើង LED Flash ទាំងផ្នែកខាងមុខ និងក្រោយសម្រាប់ជំនួយកន្លែងដែលមានពន្លឺទាប។
៥. ម៉ាស៊ីនខ្លាំង ប្រព័ន្ធសុវត្ថិភាពខ្ពស់៖ Galaxy J4+ ប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនមុខសម្រាប់ដោះសោស្មាតហ្វូនបានលឿន និងការពារទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ជាមួយសុវត្ថិភាពខ្ពស់បំផុត។ ស្មាតហ្វូននេះប្រើប្រាស់បន្ទះឈីប Snapdragon Processor 425 Quad-Core 1.4GHz រ៉េមទំហំ២ GB និងម៉េមូរីទំហំ ១៦GB ហើយអាចបន្ថែម microSD ទំហំបានដល់ទៅ 512GB ថែមទៀត។ ថាមពលថ្មរបស់វាគឺ 3300mAh និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android Oreo ៕

Samsung Galaxy J4+

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]