ភ្នំពេញ៖ ការមានគភ៌រហូតដល់សម្រាល គឺជាដំណើរជីវិតមួយ ដែលអ្នកម្តាយគ្រប់រូបទន្ទឹងរង់ចំា និងមិនអាចបំភ្លេចបាន។ រាល់ម្តាយគ្រប់រូប រមែងតែងបន្សល់នូវបទពិសោធន៍ល្អៗ និងពិសេសៗក្នុងការថែរក្សាកូនជាទីស្រលាញ់ ដោយគ្មានលក្ខខណ្ឌ។ ខណៈនេះ ពួកយើងនឹងនាំលោកអ្នកមកជួបជាមួយអ្នកម្តាយ ដែលបានឆ្លងកាត់បទពិសោធន៍មានតម្លៃ និងមានន័យនៅក្នុងជីវិត ដើម្បីចែករំលែកតាំងពីគភ៌នៅក្នុងផ្ទៃ។

គង់ ចាន់ស្រីមុំ និងសា្វមី

អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាសម្តែង និងអ្នកជំនួញដ៏ជោគជ័យមួយរូប ហើយថ្មីៗនេះអ្នកនាងបានក្លាយជាអ្នកម្តាយ ដែលមានកូនស្រីដ៏គួរឱ្យស្រលាញ់អាយុ ៥ ខែបានប្រាប់ថា៖ 

«អ្វីដែលខ្ញុំបានធ្វើនៅពេលមានគភ៌ គឺថែរក្សាសុខភាពឱ្យល្អ ដើម្បីកូនស្រីសំណព្វរបស់ខ្ញុំមានសុខភាពល្អដែរ»។

អ្នកនាង ស្រីមុំ បានបន្តថា មុនពេលធ្វើអ្វីមួយ នាងបានស៊ើបសួរបទពិសោធន៍ពីអ្នកម្តាយដទៃទៀតក្នុងការរៀបចំខ្លួនជាម្តាយ ដូចជាការទទួលទាន និងការពិនិត្យសុខភាពជាដើម។

គង់ ចាន់ស្រីមុំ និងសា្វមី ព្រមទាំងកូនស្រី

ចំណែកអ្នកនាង សែម សុវត្ថិឌី ជាមន្រ្តីរាជការមួយរូប ដែលទើបតែសម្រាលកូនទី ២ កាលពីប៉ុន្មានខែកន្លងទៅនេះ បានឱ្យដឹងថា៖

«ចាំបានថា ពួកយើងសប្បាយចិត្តនៅពេលដឹងថាពួកយើងមានរឿងល្អ គឺមានគភ៌ បន្ទាប់ពីពួកយើងបានរៀបអាពាហ៍ពិពាហ៍ ហើយបានទន្ទឹងរង់ចាំកូនរបស់ពូកយើងជារៀងរាល់ថ្ងៃ»។

អ្នកនាង សុវត្ថិឌី បានបន្ថែមថា៖ 

«ខ្ញុំចងចាំថា ពេលកំពុងសម្រាលកូន ខ្ញុំយំពីរដង ដោយខ្ញុំយំដំបូងដោយសារវាឈឺខ្លាំងដែលមិនដែលឈឺបែបនេះពីមុនមកទេ ហើយខ្ញុំយំលើកទីពីរ ដោយសារសប្បាយចិត្ត ព្រោះទីបំផុតបានជួបមុខកូនបន្ទាប់ពីគភ៌អស់រយៈពេល ៩ ខែ ហើយខ្ញុំព្យាយាមផ្តល់អ្វីគ្រប់យ៉ាងសម្រាប់គាត់»។

អ្នកម្តាយវ័យក្មេងមួយរូបទៀត ដែលមានកូនប្រុសអាយុ ២ ឆ្នាំ អ្នកស្រី សុង គីមសួរ បានឱ្យដឹងថា៖ 

«ពិតជារំភើបខ្លាំងណាស់ ដូចដែលខ្ញុំរំពឹងទុកអ៊ីចឹងក្នុងការបង្កើតគ្រួសារ និងទទួលបន្ទុកជាកាតព្វកិច្ចថ្មី តាំងពីពេលខ្ញុំដឹងថាខ្ញុំកំពុងមានគភ៌ជាលើកដំបូង»។

អ្នកនាង គីមសួរ បាននិយាយទាំងទឹកភ្នែករលីងរលោងថា៖ 

«ថ្ងៃមួយ កូនក្នុងផ្ទៃបានធាក់ខ្ញុំហើយពេលនោះទឹកភ្នែកក៏ហូរចេញមក ពីព្រោះខ្ញុំមានអារម្មណ៍ថាពួកយើងមានទំនាក់ទំនងផ្សាភ្ជាប់គ្នាជាពិសេស»។
កូនស្រី គង់ ចាន់ស្រីមុំ

ការសម្រាលកូនផ្តល់កំណើតដល់ជីវិតមួយ គឺប្រហែលជារឿងដ៏ក្លាហាន និងឈឺចាប់មួយដែលម្តាយបានជួបប្រទះ សម្រាប់កូនៗជាទីស្រលាញ់របស់ពួកគេ។ អ្នកទំាងពីរក៏បានលើកឡើងថា ចាប់តាំងពីមានគភ៍ដំបូង ពួកគាត់ចាប់ផ្តើមគិតគូរខ្លំាងលើរបបអាហារដែលសម្បូរដោយជីវជាតិ និងមានប្រយោជន៍ដល់កូនក្នុងផ្ទៃ ក៏ដូចជាធ្វើលំហាត់ប្រាណងាយៗ ដើម្បីសុខភាពល្អទំាងម្តាយ និងកូនផងដែរ។ លើសពីនេះ ពួកគាត់បានរៀបចំសម្ភារៈចាំបាច់មួយចំនួនដូចជា ខោទឹកនោម ដបទឹកដោះគោ សាប៊ូកក់សក់ សម្លៀកបំពាក់ ស្រោមដៃ មួក និងសម្ភារៈប្រើប្រាស់ផ្សេងទៀត។

ដូចគ្នាដែរ អ្នកនាង ស្រីមុំ បានបង្ហើបថា៖

«ការជ្រើសរើសខោទឹកនោមសម្រាប់ទារក និងកូនតូច គឺសំខាន់ណាស់ ជាពិសេសលើគុណភាព ដែលសាកសមសំរាប់ក្មេងរពឹស និងផ្តល់ផាសុកភាព។ ហើយក៏គួរតែផ្លាស់ប្តូររៀងរាល់ ២ ទៅ ៣ ម៉ោងម្តង ដើម្បីកុំឱ្យពួកគាត់មានបញ្ហារលាកស្បែក»។

អ្នកនាងបានបន្ថែមថា៖ 

«សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំសប្បាយនឹងធ្វើអ្វីគ្រប់យ៉ាងជាមួយកូនស្រីខ្ញុំ មិនថារឿងអ្វីក៏ដោយ។ ពួកយើងរីករាយជាមួយគ្នា គាត់តែងតែសើចសប្បាយពេលខ្ញុំលេងបិតពួន និងសកម្មភាពសប្បាយៗផ្សេងទៀត នៅពេលខ្ញុំស្លៀកខោទឹកនោមឱ្យគាត់»។

ខោទឹកនោមម៉ាក UniDry ត្រូវបានរចនាជាពិសេស សម្រាប់ក្មេងគ្រប់អាយុចាប់ពីទើបនឹងកើតរហូតដល់ទម្ងន់ ២៥ គីឡូក្រាម មានដូចជា ទំហំ S (៣-៧គក) ទំហំM (៦-១១គក) ទំហំ L (៩-១៤គក) ទំហំ XL (១២-១៧គក) ទំហំ XXL (១៥-២៥គក) ដែលសាកសមសំរាប់ក្មេងរពឹសជាមួយនឹងភាពស្រស់ថ្លា ទន់ល្មើយ និងជក់ទឹកបានយ៉ាងល្អ។ ខោទឹកនោមនេះក៏មានបំពាក់បច្ចេកវិទ្យា 3D ការពារការលេចធ្លាយ ស្រូបទឹកបានល្អ ងាយស្រួលហែកយកចេញ ចង្កេះខោទន់យឺត ស្កត់បកបិត ដែលជាប់បានល្អ និងជាពិសេសមានសញ្ញាប្រាប់ថាពេលណាដែលត្រូវប្តូរខោថ្មី៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]