ភ្នំពេញ៖ ដោយសារតែប្រជាប្រិយភាព រូបសម្រស់ បូករួមនឹងសមត្ថភាពសម្លេងដ៏ទន់ភ្លន់របស់តារាចម្រៀង កញ្ញាសុខ ពិសី បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមិនថាប្រុសស្រី ពេញចិត្តស្រលាញ់ដល់រូបនាងគ្រប់គ្នា ដែលមិនថាចូលរួមកម្មវិធីអ្វីនោះទេ អ្នកគាំទ្រតែងតែចេញទៅតាមគាំទ្រនាងជានិច្ច។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ គឺជាថ្ងៃកំណើតរបស់តារាស្រីរូបនេះ ដែលក្នុងនោះមានអ្នកគាំទ្រជាច្រើនបាននាំគ្នា Surprise ជានំខេក និងកាដូដល់នាងគ្រប់គ្នា ធ្វើឲ្យតារាស្រីរូបនេះរំភើបចិត្តយ៉ាងខ្លាំង។ តែទោះជាមានហ្វេនចាំធ្វើខួបកំណើត ឲ្យច្រើនយ៉ាងណាក្តី ក៏តារាស្រីរូបនេះមិនភ្លេចចូលរួមធ្វើជាមួយនឹងគ្រួសារ របស់ខ្លួននោះដែរ។

តែអ្វីដែលសំខាន់នោះគឺ កាលពីប៉ុន្មានម៉ោងមុននេះ នាងបានបញ្ចេញសម្លេងនៅក្នុងចម្រៀងមួយបទ ជាមួយឪពុកជាទីស្រលាញ់របស់ខ្លួន នៅលើបណ្តាញសង្គមជាលើកដំបូង ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តាមរយៈវីដេអូមួយនេះ បានធ្វើឲ្យមហាជនជាច្រើននាំគ្នាសរសើរដល់ឪពុកនាង ដែលពិតជាមានសម្លេងពីរោះខ្លាំងបែបនេះ ហើយនេះក៏ជាលើកទី១ដែលតារាស្រីរូបនេះ ច្រៀងជាមួយឪពុក៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

កញ្ញាសុខ ពិសី
កញ្ញាសុខ ពិសី
សុខ ពិសី និងឪពុក
សុខ ពិសី និងឪពុក
សុខ ពិសី និងច្រៀងជាមួយឪពុក
សុខ ពិសី និងច្រៀងជាមួយឪពុក
សុខ ពិសី និងច្រៀងជាមួយឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី