ភ្នំពេញ៖ ទស្សនិកជន ជាច្រើនដែលតែងតែ តាមដានពីរឿងរ៉ាវផ្សេងៗ របស់តារាៗនៅក្នុងសង្គមសិល្បៈ មិនថាជាតារាសម្ដែង តារាចម្រៀង នោះទេ សឹងតែមិនរំលងពីខ្សែភ្នែកប្រិយមិត្តឡើយ។

ជាក់ស្ដែង នៅក្នុងឆ្នាំ ២០១៨ នេះ គេសង្កេតឃើញមាន រឿងភ្ញាក់ផ្អើលជាច្រើន ពីសិល្បករ សិល្បការិនី ទាំងជីវភាពប្រចាំថ្ងៃ និងគូជីវិត របស់ពូកគេ។ ដោយនាពេលកន្លងមក តារាល្បីៗទាំងអស់នេះ បានព្យាយាមរស់នៅលាក់បាំង ជាមួយរឿងឯកជន របស់ខ្លួន អស់រយៈពេលជាយូរ។

ទន្ទឹមនឹងនេះដែរ ខ្មែរឡូត នឹងបើកបង្ហាញនូវមុខគូស្នេហ៍ និងប្រពន្ធ របស់តារាមួយចំនួន ដែលទទួលបានការចាប់អារម្មណ៍ ច្រើនជាងគេ នៅក្នុងអំឡុងឆ្នាំ២០១៨នេះ ដែលបានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលដល់ពួកគេយ៉ាងខ្លាំង។

ដូច្នោះសូមធ្វើការតាមដាន ខាងក្រោមនេះទាំងអស់គ្នា៖

១) លោក ខេមៈ សិរីមន្ដ៖ដែលជាតារាចម្រៀងប្រុស ដ៏ល្បី ដែលព្យាយាមលាក់បាំង រឿងឯកជនរបស់ ខ្លួន ពីសំណាក់មហាជន ពេលកន្លងមក រហូតដល់មាន ព័ត៌មានជាច្រើន បានផ្សាយពី រឿងជីវិត ប្ដីប្រពន្ធ របស់លោក ដែលធ្វើឲ្យទស្សនិកជន ពិតជាចង់ដឹងការពិត មែនទែន ។ រហូតធ្វើឲ្យកំពូលតារាចម្រៀងប្រុសរូបនេះ ដាច់បង្ហាញ មុខមាត់ ប្រពន្ធរបស់ខ្លួន ធ្វើឲ្យបណ្ដាហ្វេនៗ មានការភ្ញាក់ផ្អើលជាខ្លាំង។

លោក ខេមៈ សិរីមន្ត និងប្រពន្ធ
លោក ខេមៈ សិរីមន្ត និងប្រពន្ធ

២) កញ្ញា ឱក សុគន្ធកញ្ញា៖ ក្រោយពីមានការបង្ហោះរូបភាពជាច្រើន នៅលើគណនីហ្វេសប៊ុក ផ្លូវការរបស់ ខ្លួន ធ្វើឲ្យទស្សនិកជនមិនតិចនោះទេ មានការភ្ញាក់ផ្អើល ដោយសុខៗស្រាប់តែ បង្ហាញពីទិដ្ឋភាព ក្នុងកម្មវិធី ឡើងគេហដ្ឋាន និង ភ្ជាប់ពាក្យរបស់ខ្លួន តែម្ដង ។

កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា

៣)កញ្ញា សួស វីហ្សា៖តារាចម្រៀងស្រី ដែលមានរាងតូចច្រឡឹងរូបនេះ បានព្យាយាមលាក់បាំង នូវទំនាក់ទំនងស្នេហារបស់ខ្លួន ជាមួយតារាសម្ដែង លោកថម មី អស់រយៈជាច្រើនឆ្នាំ ។ ហើយស្រាបតែកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានធ្វើគម្រប់ខួបស្នេហារយៈពេលជាង ៤ឆ្នាំ ធ្វើឲ្យបណ្ដាហ្វេនៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

កញ្ញា សួស វីហ្សា និងគូស្នេហ៍
កញ្ញា សួស វីហ្សា និងគូស្នេហ៍

៤)លោក ញ៉ែម សុគន្ធ៖ តារាសម្ដែង និង ជាពិធីករ ដ៏មានប្រជាប្រិយភាព នាពេលកន្លងមកពុំដែល ធ្លាប់បង្ហាញមុខគូស្នេហ៍ ពីមុនមកនោះទេ ស្រាប់តែមិនបានប៉ុន្មានផង លោក ក៏បានចូលរោងភ្ជាប់ពាក្យជាមួយនឹង នារីដ៏ស្រស់ស្អាតម្នាក់។ ហើយពេលបច្ចុប្បន្ននេះ លោក ក៏បានចូលរោងជ័យ រៀបការរួចហើយកាលពីពេលថ្មីៗនេះ។

ញ៉ែម សុគន្ធ និង ប្រពន្ធ
ញ៉ែម សុគន្ធ និង ប្រពន្ធ

៥) លោក ប៉ែន ចំរ៉ុង៖តារាសម្ដែង និង ជាពិធីករ  ដ៏ល្បីឈ្មោះរូបនេះ បានដាច់ចិត្តទម្លាយ ទំនាក់ទំនងស្នេហា ជាមួយគ្នា កាលពីថ្មីៗនេះ ធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល ហើយពេលបច្ចុប្បន្ន នេះ ពួកគេទាំងពីរ តែងតែបង្ហាញភាពផ្អែមល្ហែម ជាមួយគ្នាជានិច្ច ។ មិនត្រឹមតែប៉ុណ្ណោះ ក៏លេចធ្លាយដំណឹង តារារូបនេះ និង គូស្នេហ៍ ត្រៀមចូលរោងជ័យ នាពេលខាងមុខនេះហើយ ៕ 

ប៉ែន ចំរ៉ុង និង គូស្នេហ៍
ប៉ែន ចំរ៉ុង និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា