ឆ្នាំ ២០១៨ បានកន្លងទៅយ៉ាងឆាប់រហ័ស ឯឆ្នាំ ២០១៩ ក៏កាន់តែខិតជិតមកដល់ផងដែរ។ បន្ទាប់ពីបានចំណាយពេលវេលាអស់ទាំងកម្លាំងកាយចិត្តក្នុងកិច្ចការប្រចាំថ្ងៃអស់រយៈស្ទើរតែ ៣៦៥ថ្ងៃ ទាំងការសិក្សារៀនសូត្រ ការងារ និងមុខរបររកស៊ី ក្នុងឱកាសឆ្លងឆ្នាំសកលប្រាកដជាវេលាមួយដែលត្រូវផ្តល់ជូនខ្លួនឯង ទាំងការកម្សាន្ត លំហែអារម្មណ៍ ដើម្បីបំបាត់ការនឿយហត់កន្លងមកផងដែរ។ ហេតុនេះហើយបានជាក្នុងឱកាសឆ្លងឆ្នាំម្តងៗ មនុស្សគ្រប់គ្នាតែងតែរៀបគម្រោងក្នុងការដើរកម្សាន្តតាមទីកន្លែងផ្សេងៗទាំងក្នុង និងក្រៅប្រទេសតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងណែនាំបណ្តាប្រទេសក្នុងអាស៊ាន ដែលត្រូវបានគេរកឃើញថាពិតជាសាកសម និងមានបរិយាកាសសប្បាយរីករាយមែនទែនដើម្បីប្រារព្ធពិធីឆ្លងឆ្នាំ ថែមទាំងមានខ្មែរយើងផងដែរ៖

១. បាងកក ប្រទេសថៃ

ទីក្រុងបាងកកសម្បូរទៅដោយកន្លែងកម្សាន្ត ហាងអាហារនានា រួមទាំងកន្លែងដើរទំនិញជាច្រើនមុខផងដែរ នៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំ។ ជាពិសេសការអង្គុយគយគន់ការបាញ់កាំជ្រួចដើម្បីអបអរពិធិបុណ្យឆ្លងឆ្នាំសាកលលើដងទន្លេចៅផ្រាយ៉ាជាវេលាដ៏គួរឱ្យរំភើបដែលមិនអាចបំភ្លេចបានផងដែរ។

បាងកក ប្រទេសថៃ

២. ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

កន្លែងពិសេសអស្ចារ្យដែលសាកសមបំផុតនឹងប្រារព្ធពិធីឆ្លងឆ្នាំសាកលនៅប្រទេសម៉ាឡេស៊ីនោះ គឺសួន KLCC ជាមួយនឹងទស្សនីយភាពបាញ់កាំជ្រួចដ៏អស្ចារ្យ សួនបាញ់ទឹក អមនឹងអគារភ្លោះដ៏ធំស្កឹមស្កៃភ្លើងភ្លឺចច្ចាច។

ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

៣. ប្រទេសសិង្ហបុរី

ប្រទេសដ៏តូចតែសម្បូរសប្បាយមួយនេះ ពិតជាសាកសមណាស់ក្នុងការមកដើរកម្សាន្ត និងប្រារព្ធពិធីឆ្លងឆ្នាំដ៏អស្ចា្ររ្យ ព្រោះទីនេះមានផ្សារទំនើប អគារល្បីៗ រួមទាំងការបាញ់កាំជ្រួចដ៏ធំ ក្បែរអគារ Marina Bay ដ៏ខ្ពស់ និងធំស្កឹមស្កៃជាងគេប្រចាំប្រទេសសិង្ហបុរីទៀតផង។

ប្រទេសសិង្ហបុរី

៤. កោះបាលី ប្រទេសឥណ្ឌូនេស៊ី

មិនត្រឹមតែមានកន្លែងកម្សាន្តពោរពេញដោយទេសភាពស្រស់បំព្រងទេ តែក្នុងឱកាសពិធីឆ្លងឆ្នាំក៏សប្បាយរីករាយមិនធម្មតាដែរ។ ដូច្នេះចង់ប្តូរបរិយាកាសមកឆ្លងឆ្នាំនៅកោះបាលី កុំភ្លេចមកលេងនៅដងវិថីម្តុំ Ku De Ta ដែលមានទីតាំងនៅជិតឆ្នេរសមុទ្រផង និងកន្លែងប្រារព្ធពិធី ដែលមានការច្រៀងរាំ កម្សាន្តសប្បាយពីយប់ទល់ភ្លឺទៀតផង។

កោះបាលី ប្រទេសឥណ្ឌូនេស៊ី

៥. ក្រុងហូជីមីញ ប្រទេសវៀតណាម

ក្នុងឱកាសរាត្រីឆ្លងថ្មី លោកអ្នកអាចមកលេងកម្សាន្តនៅម្តុំ សៃហ្គន (Saigon) ដែលសម្បូរទៅដោយកន្លែងកម្សាន្ត ហាងអាហារឆ្ងាញ់ៗ រួមទាំងបារ ឬក្លឹបកម្សាន្តសប្បាយបានទៀតផង។

ក្រុងហូជីមីញ ប្រទេសវៀតណាម

៦. តៃប៉ិ /តៃវ៉ាន់

នៅតៃវ៉ាន់ឯណោះវិញ កន្លែងដែលអស្ចារ្យក្នុងការប្រារព្ធពិធីឆ្លងឆ្នាំសាកលនោះ គឺស្ថិតនៅលើអគារ តៃប៉ិ ១០១ ជាន់។ បន្ថែមពីនេះ ទិដ្ឋភាពបាញ់កាំជ្រួចពីលើអគារនេះពិតជាស្រស់ស្អាតប្លែកភ្នែកមែនទែន។

តៃប៉ិ /តៃវ៉ាន់

៧. ហុងកុង

Victoria Harbour គឺជាកន្លែងដ៏ស្រស់ស្អាតអស្ចារ្យដែលប្រជុំដោយអគារខ្ពស់ៗ និងកន្លែងកម្សាន្តជាច្រើនកន្លែងផងដែរសម្រាប់រាត្រីឆ្លងឆ្នាំដ៏អស្ចារ្យ។ អ្នកអាចទស្សនាទេសភាពដងទន្លេ រីករាយនឹងការជប់លៀង និងកម្សាន្តតាមដងផ្លូវ ឬឡើងទៅទស្សនាទស្សនីយភាពទីក្រុងទាំងមូលលើអគារ Ritz-Carlton ជាន់ទី ១១៨ក៏បានដែរ។

ហុងកុង Victoria Harbou

៨. ក្រុងសេអ៊ូល ប្រទេសកូរ៉េ

ចង់រីករាយនឹងសិល្បៈចម្រុះទាំងប្រពៃណីកូរ៉េបុរាណ និងការជប់លៀងបែបសម័យទំនើបទៅលេងក្រុងសេអ៊ូលពិតជាមិនខកបំណងទេ។ ដោយទីនោះមានប្រជុំកន្លែងញ៉ាំអាហារ កន្លែងជប់លៀង និងកម្មវិធីឆ្លងឆ្នាំដ៏ពិសេសៗដ៏រីករាយជាច្រើនកន្លែងទៀតផងដែរ។

ក្រុងសេអ៊ូល ប្រទេសកូរ៉េ

៩. ទីក្រុងភ្នំពេញ

មិនចាញ់ប្រទេសដទៃ ខ្មែរយើងក៏មានកន្លែងប្រារព្ធពិធីឆ្លងឆ្នាំដ៏រីករាយជាច្រើនកន្លែងផងដែរទាំងនៅក្រុងភ្នំពេញ និងតាមបណ្តាខេត្ត។ ដោយឡែក នៅក្នុងឱកាសឆ្លងឆ្នាំសាកល ២០១៨ ចូល២០១៩ ឆ្នាំនេះ នៅទីក្រុងភ្នំពេញ បានប្រារព្ធមហាព្រឹត្តិការណ៍ឆ្លងឆ្នាំដ៏ពិសេសអស្ចារ្យមិនធ្លាប់មានពីមុនផងដែរ នៅក្នុងវិមានឈ្នះឈ្នះ ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ទល់មុខនឹងពហុកីឡដ្ឋាន មរតកតេជោ រាជធានីភ្នំពេញ ។

កម្មវិធីត្រូវបានប្រារព្ធរយៈពេល៣យប់៣ថ្ងៃ មានទាំងការតាំងពិព៍ណ៌ផលិតផលក្នុងស្រុក និងក្នុងតំបន់អាស៊ាន ការសម្តែងសិល្បៈវប្បធម៌ខ្មែរគ្រប់ទម្រង់ ការប្រកួតគុនខ្មែរ រួមទាំងកម្មវិធីពិសេសសប្បាយៗជាច្រើនទៀត។

វិមានឈ្នះឈ្នះ
ទិដ្ឋភាពបាញ់កាំជ្រួច
ទិដ្ឋភាពបាញ់កាំជ្រួច

បន្ថែមពីនេះទៅទៀត ហើយរឹតតែពិសេសនោះ ក៏មានមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្សបែបទំនើប ចំនួន ៣ថ្ងៃជាប់ៗគ្នា ដើម្បីអបអរ រាត្រីឆ្លងឆ្នាំ ២០១៨ ឈានចូល ឆ្នាំ២០១៩ នៅ បរិវេណពហុកីឡដ្ឋាន មរតកតេជោ ទល់មុខវិមាន ឈ្នះឈ្នះ ផងដែរ។

ក្នុងនោះដែរ វត្តមានកំពូលតារាចំរៀងល្បីៗជាច្រើនដួងនឹងមកអង្រួន ឆាកតន្រ្តីយក្ស Uber Countdown 2018 ឱ្យកាន់តែកក្រើក រំភើប និងទទួលយកនូវបទពិសោធន៍ថ្មីតន្រ្តី EDM ដ៏អស្ចារ្យ ជាមួយនឹងការផ្សាយផ្ទាល់លើ កញ្ចក់ទូរទស្សន៍ រស្មីហង្សមាសនៅថ្ងៃទី ៣០-៣១ធ្នូ ២០១៨ ចាប់ពីម៉ោង៨យប់តទៅ។

នៅក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ លោកអ្នកក៏អាចរីករាយកម្សាន្ត ជាមួយទស្សនីយភាពផ្សេងៗ និងលេងល្បែងកម្សាន្តប្លែកៗ ឌីជេ វ័យក្មេងស្រស់ស្អាត។ ហើយ អ្វីដែលអស្ចារ្យលើសពីនេះ លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខទៀតផងដែរ៕

កុំភ្លេចណា អ្នកនៅភ្នំពេញ! ចូលរួមកម្សាន្តសប្បាយផ្តាំចាស់ទាំងអស់គ្នា ជាមួយមហាកម្មវិធីឆ្លងឆ្នាំ៣យប់៣ថ្ងៃឱ្យណាណីម្តងមើល៍៕  

តន្រ្តីយក្ស Uber Countdown 2018

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]