ភ្នំពេញ៖ ត្រឹមមួយរយៈពេលដ៏ខ្លី តារាសម្តែងវ័យក្មេងដ៏មានប្រជាប្រិយភាពនៅលើសង្គមសិល្បៈ ប្អូនស្រីជី ឈិងលីន ដែលជាចៅស្រីបង្កើតរបស់តារាកំប្លែងនាយកុយ បានល្បីឈ្មោះកាន់តែខ្លាំងឡើង រហូតបានដើរជាតួឯកនៅក្នុងរឿងភាគខ្មែរ ដ៏ល្បីឈ្មោះ«រវាងយើង»

តាមរយៈរឿងភាគខ្មែរមួយនេះ កំពុងតែត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ទស្សនាគ្រប់គ្នា ព្រោះថាតារាវ័យក្មេងរូបនេះ បានសម្តែងចូលតួបានយ៉ាងល្អបំផុត នៅក្នុងការសម្តែងជាកូនភ្លោះដែលមានចរិត២ផ្សេងគ្នា ដោយឈុតខ្លះនាងត្រូវទឹកភ្នែក ធ្វើបាប ឯខ្លះទៀតត្រូវកាច ផ្លាស់ប្តូរទៅតាមនោះ។

ទន្ទឹមនឹងនេះដែរ នាងក៏បានទម្លាយនូវការលំបាកនៅក្នុងការ ថតរឿងមួយនេះមកកាន់ ខ្មែរឡូត យ៉ាងដូច្នោះថា៖«ភាពលំបាកត្រង់ថាយើងត្រូវសម្ដែងជាតួ២ចឹងហើយ ត្រូវលេងចរិត ពីរដាច់ដោយឡែកគ្នា និងត្រូវផ្លាស់ប្ដូរអារម្មណ៍ភ្លាមៗម្ដងកាចម្ដងស្លូត។ ហើយអ្វីដែលសំខាន់ គឺត្រូវលេងមានឈុតឆាកលំបាកជាច្រើនដូចជា លេបជីងចក់ លេបរូបថត ម៉ែចុងធ្វើបាបមានគ្រប់រសជាតិ»។

មិនត្រឹមតែប៉ុណ្ណោះនាងក៏បានប្រាប់ពីឈុតឆាក ដែលពិបាកនឹងបំភ្លេចបាននោះគឺ ឈុតលង់ទឹក ព្រោះនាងត្រូវលង់ជាច្រើនដង ខណៈពេលដែលនាងមិនចេះហែលទឹកនោះទេ រីឯចំពោះឈុតវៃ បោចសក់វិញមានពេលខ្លះក៏ត្រូវមែនទែន ដើម្បីឲ្យនាងចូលតួបានល្អបំផុត ។

ទោះបីជាមានការលំបាកយ៉ាងណាក្តី តារាវ័យក្មេងរូបនេះ ក៏នៅតែបង្ហាញអារម្មណ៍សប្បាយរីករាយបំផុត ព្រោះថានេះជាលើកទី១ហើយ ដែលនាងបានសម្តែងរឿងកូនភ្លោះបែបនេះ អ្វីដែលសំខាន់នាងក៏បានបង្ហាញ សមត្ថភាពនៅក្នុងរឿងខ្មែរ ដើម្បីឲ្យកាន់តែមានភាពល្បីល្បាញជាងមុន៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ជី ឈិងលីន
ជី ឈិងលីន
ជី ឈិងលីន
ជី ឈិងលីន ក្នុងរឿងភាគខ្មែរថ្មី
ជី ឈិងលីន ក្នុងរឿងភាគខ្មែរថ្មី
ជី ឈិងលីន ក្នុងរឿងភាគខ្មែរថ្មី
ជី ឈិងលីន ក្នុងរឿងភាគខ្មែរថ្មី
ជី ឈិងលីន ក្នុងរឿងភាគខ្មែរថ្មី
ជី ឈិងលីន ក្នុងរឿងភាគខ្មែរថ្មី
ជី ឈិងលីន ក្នុងរឿងភាគខ្មែរថ្មី
ជី ឈិងលីន ក្នុងរឿងភាគខ្មែរថ្មី
ជី ឈិងលីន ក្នុងរឿងភាគខ្មែរថ្មី
ជី ឈិងលីន ក្នុងរឿងភាគខ្មែរថ្មី
ជី ឈិងលីន ក្នុងរឿងភាគខ្មែរថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជី ឈិងលីន