ចិន៖ បច្ចុប្បន្នឧបករណ៍បច្ចេកវិទ្យាឈ្លាសវៃជាច្រើន ដែលត្រូវបានបង្កើតឡើងដោយមនុស្ស បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយសម្រួលកម្លាំងពលកម្ម(មនុស្ស) ដើម្បីបំពេញនូវតម្រូវត្រូវការ និងភាពងាយស្រួល។

ម៉ាស៊ីនស្កេនមុខចេញក្រដាសអនាម័យ

ជាក់ស្តែង ដើម្បីចៀសវាងការប្រើប្រាស់ខ្ជះខ្ជាយ ឬលួចយកញាត់ចូលកាបូប ពីក្រុមមនុស្សដៃភ្លើងជើងមាន់មួយចំនួនតូច ចិនបានដំឡើងម៉ាស៊ីនស្កេនមុខដ៏ទំនើបមួយ នៅក្នុងបន្ទប់ទឹកសាធារណៈ មុនចេញក្រដាសអនាម័យឲ្យប្រើប្រាស់។

បើយោងតាមប្រភពសារព័ត៌មានចិន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ចិនបានដំឡើងម៉ាស៊ីនស្កេនមុខ មុនចេញក្រដាសអនាម័យឲ្យយកទៅប្រើសប្រាស់នេះ នៅឯតំបន់ឧទ្យាន Baotu Spring Park ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Jinan ខេត្ត Shandong ប្រទេសចិន ក្នុងគោលបំណងចង់លើកកម្ពស់សេចក្តីថ្លៃថ្នូរ និងរក្សាសណ្តាប់ធ្នាប់ក្នុងការប្រើប្រាស់ក្រដាសអនាម័យឲ្យបានត្រឹមត្រូវ។

ម៉ាស៊ីនស្កេនមុខចេញក្រដាសអនាម័យ

ម៉ាស៊ីនស្កេនមុខដ៏ទំនើបនេះ គឺវាតម្រូវឲ្យអ្នកឈរឲ្យចំមុខអេក្រង់ម៉ាស៊ីន ដើម្បីថតចាប់យកផ្ទៃមុខ ក្នុងរយៈពេលប្រមាណ ៣វិនាទី មុនពេលដែលវាចេញក្រដាសអនាម័យឲ្យអ្នកយកទៅប្រើប្រាស់ដោយឥតគិតថ្លៃ ក្នុងប្រវែងជាង ៣០សង់ទីម៉ែត្រ។

បន្ទាប់ពីនោះមក អ្នកនឹងមិនទទួលបានក្រដាសអនាម័យបន្ថែមទៀតភ្លាមៗ ក្នុងពេលតែមួយ តាមតែអ្នកចង់បាននោះទេ។ ពោលគឺ ត្រូវរង់ចាំក្នុងរយៈពេលកំណត់ណាមួយ (ឧទា៖ ត្រូវរង់ចាំ ១៥នាទី ៣០នាទី ឬ១ម៉ោងជាដើម ដែលម៉ាស៊ីនបានកំណត់) ប្រសិនបើអ្នកចង់បានវា ហើយក៏នឹងត្រូវស្កេនមុខជាថ្មីផងដែរ។

មជ្ឈដ្ឋានទូទៅ រួមទាំងភ្ញៀវទេសចរ ក៏បានបង្ហាញចំណាប់អារម្មណ៍វិជ្ជមាន ចំពោះការដាក់ឲ្យមានម៉ាស៊ីនស្កេនមុខនេះផងដែរ ព្រោះវាពិតជាល្អប្រសើរ មានអនាម័យត្រឹមត្រូវ និងកាត់បន្ថយភាពខ្ជះខ្ជាយ។

ម៉ាស៊ីនស្កេនមុខចេញក្រដាសអនាម័យ

គួរឲ្យដឹងផងដែរថា ម៉ាស៊ីនស្កេនមុខចេញក្រដាសអនាម័យនេះ ត្រូវបានដាក់ដំណើរការជាលើកដំបូងក្នុងប្រទេសចិន នៅឯបន្ទប់ទឹកសាធារណៈនាវិហារ Temple of Heaven ក្នុងទីក្រុងប៉េកាំង កាលពីកំឡុងខែមីនា កន្លងទៅមកម៉្លេះ។

ចាប់តាំងពីពេលនោះមក វត្តមានម៉ាស៊ីស្កេនមុខចេញក្រដាសអនាម័យនេះ ក៏ត្រូវបានដំឡើងជាហូរហែនៅតាមបន្ទប់ទឹកសាធារណៈជាច្រើនកន្លែងផ្សេងទៀត ក្នុងទីក្រុងមួយចំនួន ដោយនៅក្នុងនោះរួមមានទាំងទីក្រុងសៀងហៃផងដែរ។ ហើយទើបតែថ្មីៗនេះប៉ុណ្ណោះ ដែលវត្តមានម៉ាស៊ីនស្កេនមុខនេះ ត្រូវបានដាក់ដំឡើងជាបន្តបន្ទាប់ នៅតំបន់ឧទ្យាន Baotu Spring Park ខាងលើ៕

ទស្សនាវីដេអូខាងក្រោម៖  

ម៉ាស៊ីនស្កេនមុខចេញក្រដាសអនាម័យ
ម៉ាស៊ីនស្កេនមុខចេញក្រដាសអនាម័យ
ម៉ាស៊ីនស្កេនមុខចេញក្រដាសអនាម័យ
ម៉ាស៊ីនស្កេនមុខចេញក្រដាសអនាម័យ
ពេលមិនទាន់មានម៉ាស៊ីនប្រើខ្ជះខ្ជាយ
ពេលមិនទាន់មានម៉ាស៊ីនប្រើខ្ជះខ្ជាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]