ភ្នំពេញ៖ នៅក្នុងសង្គមសិល្បៈ នាពេលបច្ចុប្បន្ននេះ ឃើញថាតារាជាច្រើនក៏បានរស់នៅក្នុងជីវិតដ៏ល្អ មានលុយឡាន ចាយវាយមិនចេះខ្វះ ឯអ្នកខ្លះទៀតក៏បានប្រើប្រាស់ជីវិតដ៏សាមញ្ញ តែនៅក្នុងនោះ ក៏នៅមានតារាជើងចាស់ជាច្រើនទៀត បែរជាជួបទុក្ខ និងកើតជំងឺប្រចាំកាយ រហូតពេលខ្លះគ្មានប្រាក់ព្យាបាលទៀតផង។

ជាក់ស្តែងនៅក្នុងអំឡុងឆ្នាំ២០១៨នេះដែរ ឃើញថាមានតារាជាច្រើនដួង បានជួបទុក្ខផ្ទួនៗគ្នា ដោយសារតែជីវភាពលំបាក បូករួមនឹងមានជំងឺប្រចាំកាយ រស់នៅយ៉ាងកម្សត់គួរឲ្យអាណិត តែទោះជាយ៉ាងណាក្តីក៏នៅមានអ្នកសិល្បៈជាច្រើនរូប បាននាំគ្នាជួយដល់ពួកគេផងដែរ។

ទន្ទឹមនឹងនេះដែរ ខ្មែរឡូត នឹងបង្ហាញនូវតារាមួយចំនួន ដែលជួបទុក្ខសោកច្រើនជាងគេ នៅក្នុងអំឡុងឆ្នាំ២០១៨នេះ ដែលបានធ្វើឲ្យមហាជនជាច្រើនអាណិត និងមានការភ្ញាក់ផ្អើលដល់ពួកគេយ៉ាងខ្លាំង។ ដូច្នោះសូមធ្វើការតាមដាន ខាងក្រោមនេះទាំងអស់គ្នា៖

១)លោកតាសង់ស៊ី៖ បានធ្លាក់ខ្លួនឈឺត្រឹមមួយរយៈពេលដ៏ខ្លី សភាពបច្ចុប្បន្នកាន់តែធ្វើឲ្យមហាជនអាណិតអាសូរ ព្រោះជីវភាពរបស់លោកកាន់តែលំបាក ចំណែកឯជំងឺប្រចាំកាយក៏ពិបាកខ្លាំងណាស់ដែរ។ 

លោកតាសង់ស៊ី
លោកតាសង់ស៊ី
លោកតាសង់ស៊ី

២)នាយចេក៖ តារាកំប្លែងរូបនេះ ត្រូវជួបទុក្ខលំបាកជាច្រើនដង ដោយសារតែជីវភាពប្រចាំថ្ងៃពិបាក ព្រោះត្រូវចិញ្ចឹមកូនៗជាច្រើននាក់ ក៏ប៉ុន្តែលោកក៏ត្រូវបានមហាជនជាច្រើនជួយលោកតាបាន ជាច្រើនដងផងដែរ។

នាយចេក
នាយចេក
នាយចេក

៣)យូ ឌីស្កូ៖ តារាសម្តែងរូបនេះបានធ្លាក់ខ្លួនឈឺអស់ពេលជាច្រើនខែ មិនមានសូម្បីតែប្រាក់សម្រាប់ព្យាបាលជំងឺ ក៏ប៉ុន្តែក៏មានសប្បុរសជនបានជួយដល់លោកដើម្បីធ្វើការវះកាត់ប្តូរក្រលៀនចេញ បច្ចុប្បន្ននេះលោកហាក់ដូចជា ធូរស្បើយជាងមុនហើយ តែនៅមិនទាន់បានចូលសិល្បៈនោះទេ។

យូ ឌីស្កូ
យូ ឌីស្កូ
យូ ឌីស្កូ

៤)នាយក្តិប៖ តារាកំប្លែងជើងចាស់រូបនេះ បានធ្លាក់ខ្លួនឈឺមិនដល់មួយខែ តែសភាពរបស់លោកពិតជាពិបាកខ្លាំង ព្រោះខ្លួនប្រាណមួយចំហៀងមិនអាចកម្រើកបាន រីឯរូបរាងរបស់លោកក៏ប្រែជាស្គមខ្លាំងមើលមិនចង់ស្គាល់។ ទាំងនេះ ដោយសារតែការខ្វះខាតថវិកានៅក្នុងការព្យាបាលផងដែរ។

នាយក្តិប
នាយក្តិប
នាយក្តិប

៥)លោកគ្រូ នូ ស៊ិប ៖ ក៏បានធ្លាក់ខ្លួនឈឺជាទម្ងន់ សម្រាកព្យាបាលនៅនឹងកន្ទេល ពេលខ្លះមិនបានទៅមន្ទីរពេទ្យ ព្រោះតែថវិកាមិនមាន បូករួមនឹងជីវភាពលំបាកខ្លាំងផងដែរ។

លោកគ្រូនូ ស៊ិប
លោកគ្រូនូ ស៊ិប

៦)កញ្ញានៅ ណាវិន៖ បានធ្លាក់ខ្លួនឈឺ ក្នុងសភាពគួរឲ្យបារម្ភ និងត្រូវប្រាក់ជាច្រើនសម្រាប់ធ្វើការព្យាបាល ដូច្នោះហើយនាងក៏បានសម្រេចចិត្តលក់របស់របរជាច្រើន ដូចជាឡានផ្ទាល់ខ្លួនជាដើម។ បច្ចុប្បន្ននេះ មហាជននៅមិនទាន់ជា្របពីស្ថានភាព របស់នាងថាបានធូរស្បើយនៅឡើយនោះទេ។

កញ្ញានៅ ណាវិន
កញ្ញានៅ ណាវិន

៧)ប្រាក់ សារួន៖ តារាសម្តែងជើងចាស់រូបនេះ បានលេចធ្លាយដំណឹងធ្លាក់ខ្លួនឈឺជាទម្ងន់ មិនបានចេញសម្តែងដូចមុន ដោយសារតែត្រូវនៅផ្ទះសម្រាក ទាំងដែលគ្មានថវិកាសម្រាប់ព្យាបាលខ្លួន៕

ប្រាក់ សារួន
ប្រាក់ សារួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សង់ ស៊ីស