ភ្នំពេញ៖ ប្រាកដជាមានទស្សនិកជន ជាច្រើនបានស្គាល់ពីបទចម្រៀង «មនុស្សស្រីមានសង្សារច្រើនមិនមែនសុទ្ធតែសាវ៉ា» ជាសំនៀងដើមរបស់ កញ្ញា វីរៈ និច ដែលជាតារាចម្រៀងស្រី វ័យក្មេង សម្លេងធ្ងន់ប្រចាំ ផលិតកម្ម សាន់ដេ។ ជាមួយគ្នានេះដែរ តារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាពរូបនេះ មិនត្រឹមតែទទួលបានការគាំទ្រ ទៅលើ បទចម្រៀង នោះទេ សូម្បីតែរូបរាង ខាងក្រៅរបស់នាង ក៏មានការចាប់អារម្មណ៍ខ្លាំងណាស់ដែរ ពីសំណាក់មិត្តៗយុវវ័យ ផងដែរ។

យ៉ាងណាមិញ កាលពីថ្មីនេះដែរ គេសង្កេតឃើញមាន ស៊ែរជាមួយភាព ជាច្រើនរបស់ ម្ចាស់បទ «បងនឹកអូន អូននឹកគេ» រូបនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយគណនីផ្លូវការ របស់ខ្លួន។

តាមរយៈរូបភាពទាំងនោះដែរ នាង បានបង្ហាញពី ស្ទាយ៍ថតរូបជាច្រើន ជាមួយនឹងបុណ្យ Christmas ដែលនឹងមកដល់ នាពេលខាងមុខនេះ ដោយមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន ជាពិសេសមិត្តៗយុវវ័យ ដែលចូលចិត្តការថតរូប អាចយកស្ទាយ៍តាម កញ្ញា វីរៈ និច បានថែមទៀតផង។

ក្នុងនោះដែរ មានមហាជនមិនតិចនោះទេ បានធ្វើការComment ជាមួយការសរសើរ គ្រប់គ្នាតែម្ដង ពេលឃើញបែបនេះ ព្រោះថា នាពេលកន្លងមក គេពុំសូវ ឃើញតារាចម្រៀងស្រី រូបនេះបង្ហោះរូបភាពជាមួយស្ទាយ៍នេះប៉ុន្មានទេ៕

Cr: Yoochun Chen 

តោះដើម្បីជ្រាបច្បាស់ទៅ ទស្សនាទាំងអស់គ្នា៖

កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង