ប៉ូឡូញ៖ យោងតាមសារព័ត៌មាន Metro ដែលបានចេញផ្សាយថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា បុរសឈ្មោះ Mariusz Sz បានយកប្រពន្ធទៅឃុំក្នុងបន្ទប់ក្រោមដីដ៏ងងឹតស្លប់មួយអស់រយៈពេល២ឆ្នាំ។ បុរសចិត្តអប្រិយម្នាក់នេះតែងរំលោភនាងជាញឹកញាប់។ មិនត្រឹមប៉ុណ្ណោះថែមទាំងហៅបងប្រុសនិងបុរសដទៃទៅរំលោភនាងទៀតដើម្បីបានលុយ៥ផោន (ស្មើនឹង ៦,៣ដុល្លារ) ពេលរំលោភម្តង។

លោក Mariusz Sz ដែលជាជនដៃដល់

ជនរងគ្រោះដែលជាប្រពន្ធរបស់ជនល្មើសត្រូវបានចាប់បង្ខំដោយការចងស្បោងខ្មៅរុំជុំវិញក្បាល។ គេឱ្យនាងបរិភោគត្រឹមនំសាងវ៉ិចជាមួយនឹងទឹកកាមរបស់គេប៉ុណ្ណោះ។  នាងមិនដែលមានអាហារអ្វីសម្រាប់បរិភោគគ្រប់គ្រាន់ទេ។ បើនាងត្រូវបរិភោគវា ក៏ត្រូវហូបដោយការលុតជង្គង់ដែរ ព្រោះដៃទាំងសងខាងត្រូវបានប្តីចិត្តអប្រិយចងក្រវាត់ទៅក្រោយដោយខ្សែពួរយ៉ាងតឹង។

ថ្ងៃមួយនាងបានរៀបផែនការរំដោះខ្លួន និងលួចរត់ចេញពីបន្ទប់ក្រោមដីនោះបានសម្រេច។ នាងបានរត់ទៅដល់ផ្ទះស្រែកហៅម្តាយនាងយ៉ាងខ្លាំង ដោយភ័យខ្លាចថាប្តីនាងតាមនាងពីក្រោយ។  គ្រានោះនាងបានទាក់ទងទៅខាងប៉ូលិសដែរ តែពួកគេបានច្រានចោលសំណើនាងដល់ទៅ ៣ដង ទើបចាត់វិធានការ។

ឥឡូវនេះសមត្ថកិច្ចប្រទេសប៉ូឡូញចាប់ក្របួចជនល្មើសបានហើយនិងអ្នកផ្សំគំនិតទាំងអស់មកកាត់ទោសនៅតុលាការ។  តុលាការបានដាក់ទោសលោក Mariusz Sz ដែលជាប្តីឲ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ។  ចំណែកបងប្រុសរបស់គេ និងបុរសផ្សេងទៀតដែលបានរួមគំនិតត្រូវជាប់ពន្ធនាគារម្នាក់ ១៥ឆ្នាំ ផងដែរ៕

លោក Mariusz Sz ដែលជាជនដៃដល់
លោក Mariusz Sz ដែលជាជនដៃដល់
តុលាការប្រទេសប៉ូឡូញ
បន្ទប់ក្រោមដី
លោក Mariusz Sz ដែលជាជនដៃដល់
លោក Mariusz Sz ដែលជាជនដៃដល់
តុលាការ
លោក Mariusz Sz ដែលជាជនដៃដល់
លោក Mariusz Sz ដែលជាជនដៃដល់
តុលាការ
ជនដៃដល់ និង ប្រពន្ធ
បន្ទប់ក្រោមដី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]