ភ្នំពេញ៖ ប្រិយមិត្តជាច្រើនដែលបានតាមដាន កម្មវិធី Miss Grand International 2018 ប្រាកដជាបានជ្រាបហើយថា កញ្ញា Clara Sosa ដែលមកពីប្រទេស ប៉ារ៉ាហ្គាយ (Paraguay) គឺជាម្ចាស់ជ័យលាភីតែមួយគត់ នៅក្នុងការប្រកួតកម្មវិធី ទាំងនេះក៏ព្រោះតែសមត្ថភាពក៏ដូចជាការខិតខំប្រឹងប្រែងរបស់នាង ទើបធ្វើឲ្យទទួលបានភាពជោគជ័យយ៉ាងដូច្នោះ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើលពីបណ្តាអ្នកគាំទ្រជាច្រើន ក្រោយបានឃើញបវរកញ្ញារូបនេះ មកបង្ហាញសម្រស់ដ៏ស្រស់ស្អាតនៅខាងមុខបរិវេណនៃព្រះបរមរាជវាំង ព្រោះថានេះជាលើកទី១ហើយ ដែលបវរកញ្ញារូបនេះ បានមកដើរទស្សនកិច្ចនៅប្រទេសកម្ពុជា។

ក្រោយពីបានឃើញរូបសម្រស់ដ៏ស្រស់ស្អាត របស់បវរកញ្ញារូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា ដែលទោះបីជានាងស្លៀកពាក់បែបសាមញ្ញយ៉ាងណាក្តី សម្រស់របស់នាងនៅតែស្អាត គួរឲ្យទាក់ទាញជានិច្ច ជាពិសេសនៅពេលដែលនាងឈរថតនៅមុខព្រះបរមរាជវាំងបែបនេះ។

គួរបញ្ជាក់ផងដែរថា ការធ្វើដំណើរមកប្រទេសខ្មែរលើកនេះ គឺជាការចូលរួមអញ្ជើញនៅក្នុងកម្មវិធីមួយ ដែលក្នុងនោះក៏មានកញ្ញា ឌី លីកា ដែលជាបវរកញ្ញារបស់កម្ពុជា បានទទួលស្វាគមន៍ដល់នាងយ៉ាងកក់ក្តៅ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជា្របកាន់តែច្បាស់៖

Miss Grand International 2018
Miss Grand International 2018
Clara Sosa បានមកខ្មែរ
Clara Sosa បានមកខ្មែរ
Clara Sosa បានមកខ្មែរ
Clara Sosa និងបវរកញ្ញាកម្ពុជាឌី លីកា
Clara Sosa និងបវរកញ្ញាកម្ពុជាឌី លីកា
Clara Sosa និងបវរកញ្ញាកម្ពុជាឌី លីកា
Clara Sosa បានមកកម្ពុជា
Clara Sosa បង្ហាញសម្រស់ខាងមុខព្រះបរមរាជរាំង
Clara Sosa បង្ហាញសម្រស់ខាងមុខព្រះបរមរាជរាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌី លីកា