ជំងឺទឹកនោមផ្អែមជាប្រភេទជំងឺរុំារ៉ៃ បណ្តាលមកពីកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ខុសប្រក្រតី និងភាគច្រើនដោយសារដំណើរការខុសប្រក្រតីនៃអរម៉ូនអាំងស៊ុយលីន។ លក្ខខណ្ឌនៃជំងឺនេះអាចប៉ះពាល់យ៉ាងខ្លាំងដល់ផ្នែកផ្សេងទៀត ដូចជាតម្រងនោម ឬ មុខរបួសមិនងាយជាបណ្តាលឲ្យមានដំបៅរលួយ ជាដើម។

ទោះបីយ៉ាងណាការសិក្សាថ្មីបានរកឃើញថា ជំងឺទឹកនោមផ្អែមអាចបង្កបញ្ហាធំជាងនេះទៅទៀត ពោលគឺវាអាចធ្វើឲ្យសមត្ថភាពខួរក្បាលមានការធ្លាក់ចុះ។

ការស្រាវជ្រាវដែលបានដឹកនាំដោយសាស្ត្រចារ្យ Michele Callisaya មកពីសាកលវិទ្យាល័យTasmania នៃប្រទេសអូស្ត្រាលី រួមជាមួយសមាជិកក្រុមការងាររបស់គាត់ បានសិក្សាផ្តោតទៅលើទំនាក់ទំនងរវាងជំងឺទឹកនោមផ្អែម និងការធ្លាក់ចុះនៃសមត្ថភាពខួរក្បាល។ 

គេបានសិក្សាលើសំណាកចំនួន ៧០៥នាក់ (អាយុចន្លោះ៥៥ទៅ៩០ឆ្នាំ) ក្នុងនោះមាន ៣៤៨នាក់ (សំណាកមានជំងឺទឹកនោមផ្អែម) និង៣៥៧នាក់ (សំណាកពុំមានជំងឺទឹកនោមផ្អែម)។ គេបានប្រើប្រាស់ការស្កេនខួរក្បាលតាមរយៈម៉ាស៊ីនថត 3D MRI ដើម្បីវិភាគភាពខុសគ្នានៃទំហំខួរក្បាល និងភាពផ្លាស់ប្តូរ មុននិងក្រោយការសិក្សាស្រាវជ្រាវ។  ជាពិសេសគេបានព្យាយាមលុបបំបាត់ចោលកត្តាលំអៀងទាំងឡាយ ដែលអាចប៉ះពាល់ដល់លទ្ធផលនៃការសិក្សាដូចជា កត្តាជំងឺផ្សេងៗ កត្តាបរិស្ថាន ទម្លាប់ និងរបៀបរបបរស់នៅ ជាដើម។

ជាលទ្ធផលគេបានរកឃើញថា ជំងឺទឹកនោមផ្អែមមានទំនាក់ទំនងចំពោះការធ្លាក់ចុះនៃសមត្ថភាពខួរក្បាល ជាពិសេស ការចងចាំ។

នេះជាការសិក្សាបង្ហាញឲ្យឃើញនូវផលប៉ះពាល់នៃជំងឺទឹកនោមផ្អែមចំពោះសុខភាពនៃប្រព័ន្ធប្រសាទ។  វាឆ្លុះបញ្ចាំងឲ្យឃើញថាជំងឺទឹកនោមផ្អែមជាជំងឺរុំារ៉ៃដ៏គ្រោះថ្នាក់សម្រាប់សុខភាពរយៈពេលយូរ៕

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]