ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាប ពីតារាសម្តែង និងជាពិធីករ អ៊ឹម ជីវ៉ា បានជួបហេតុការណ៍ដ៏សែនតក់ស្លុតបំផុត កាលពីប៉ុន្មានថ្ងៃមុន ដោយសារតែជួបហេតុការណ៍ ក្រឡាប់ឡាន។

ក្នុងនោះដែរ គេចាប់អារម្មណ៍ថា ក្នុងរយៈពេល១ឆ្នាំពេញ លោក អ៊ឹម ជីវ៉ា ហាក់ដូចជាជួបស៊យច្រើន ទាំងដែលលោក ខំធ្វើបុណ្យធ្វើទាន មានចិត្តសប្បុរស ជួយអ្នកក្រ និងក្មេងកំព្រាជាដើម។

ចង់ដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក អ៊ឹម ជីវ៉ាជួបរឿងកម្សត់អ្វីខ្លះ តាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖

១) កាលដើមឆ្នាំ២០១៥ អ៊ឹម ជីវ៉ា ធ្លាប់ត្រូវចោរលូច គាស់ទ្វារឡាន យកទ្រព្យសម្បត្តិ នៅកោះពេជ្រ ដែលនៅពេលនោះ លោក បានអស់ប្រាក់ជាង៤ពាន់ដុល្លារ។ ក្នុងនោះ លោក បានបន្តថាសម្ភារៈ មួយចំនួនដូចជា ខ្សែករផ្លាទីន៥ជី បន្តោងខ្សែក២ជី នាឡិកាដៃផ្លាទីន ចំនួន១គ្រឿង នាឡិកាដៃម៉ាក ស្វីស១គ្រឿង លុយដុល្លារ ៤៩០ដុល្លារ លុយខ្មែរជាង ៥០០,០០០រៀល បាស្ព័រ  អត្តសញ្ញាណប័ណ្ណ កាតធនាគារ និងសម្ភារៈ មួយចំនួនទៀត សរុបជាង ៣០០០ដុល្លារ។ 

២) ចុងឆ្នាំ២០១៥ ម្តាយ និងបងប្អូនលោក ឈឺធ្ងន់ធ្ងរ ដោយលោក ខិតខំរកលុយ និងផ្ទះដែលនៅសព្វថ្ងៃ ក៏ដាក់បញ្ចាំ ដើម្បីបានលុយ ទុកមកព្យាបាលជំងឺ ម្តាយ និងបងឈឺ ទាំងដែលខ្លួន ក៏ឈឺដូចគ្នា តែលោកមិនបានប្រាប់ថា ឈឺអ្វីនោះឡើយ។

៣) នៅដើមឆ្នាំ២០១៧ ក៏មានយុវជនម្នាក់បានជិះម៉ូតូ ទៅបុកឡានរបស់ជីវ៉ា ដែលពេលនោះ ត្រូវចំណាយជាង១ពាន់ដុល្លារ ហើយនៅពេលនោះ លោក ពិតជាគ្មានលុយ ក្នុងការធ្វើឡាននោះទេ។

៤) រហូតមកចុងឆ្នាំ២០១៨ លោកក៏បានជួបរឿងហេតុការណ៍ដ៏តក់ស្លុត ដោយរថយន្តរបស់លោក ត្រូវបានក្រឡាប់ តែលោកមិនបានជិះក្នុងឡាននោះទេ ដោយពេលនោះ លោក បានឲ្យគេសណ្តោងយកទៅធ្វើ ក្រោយឡានខូចកណ្តាលផ្លូវ នៅកោះកុង។ ប៉ុន្តែដោយអកុសល នៅពេលធ្វើដំណើរ អ្នកកាន់ដៃចង្កូត ដែលបានបើកឡានខូចរបស់ ជីវ៉ា ទទួលមរណភាព នៅក្នុងរថយន្តលោក។ ចំណែកឯ អ្នកសណ្តោងឡានខាងមុខ មិនទាន់បានចូលដោះស្រាយ និងបំភ្លឺឲ្យច្បាស់ថា ពេលនោះ រូបគេ មានស្ថានភាពបែបណា បានធ្វើឲ្យ ឡានខាងក្រោយក្រឡាប់បែបនេះ៕

អ៊ឹម ជីវ៉ា
អ៊ឹម ជីវ៉ា
អ៊ឹម ជីវ៉ា
ហេតុការណ៍ កាលប៉ុន្មានថ្ងៃមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ឹម ជីវ៉ា