កូរ៉េខាងត្បូង៖ បន្ទាប់ពីចាកចេញពីផលិតកម្ម CUBE ទាំងគូមក ស្នេហារវាង HyunA និង Edawn កាន់តែផ្អែមល្ហែមស្អិតរមួត និងបើកចំហរជាសាធារណៈ ដោយមិនបាច់ក្រែងចិត្ត ឬលាក់បាំងអ្នកណាបន្តទៀតដែរ។

ជាការពិតណាស់ គេតែងសង្កេតឃើញ តារាចម្រៀងប្រុសស្រីទាំងពីររូបនេះ តែងតែបណ្តើរគ្នាទាំងត្រសងគ្រប់ទីកន្លែង និងតែងតែបង្ហោះរូបថតកៀកកើយផ្អែមល្ហែមជាច្រើន ទាំងឱបទាំងកាន់ដៃ ដែលធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រស្ទើរតែលើសជាតិស្ករ ដោយសារពួកគេទាំងពីរថែមទៀតផង។

មិនតែប៉ុណ្ណោះ កាលពីរសៀលថ្ងៃទី១៩ ខែធ្នូនេះ HyunA និង Edawn ក៏បានពញ្ញាក់អារម្មណ៍ប្រិយមិត្តជាថ្មី ជាមួយនឹងរូបថតស្ទាយ៍ថ្មី ជំនួសពីការឱបនិងកាន់ដៃ ដោយបានប្តូរមកជារូបថតថើបមាត់គ្នាវិញម្តង។

យ៉ាងណាមិញ ភាពក្លាហានរបស់គូស្នេហ៍តារាKpop មួយគូនេះ បានធ្វើឲ្យមហាជន​កោតសរសើរយ៉ាងខ្លាំង ដោយពួកគេមិនត្រឹមតែមិនខ្វល់ពីពាក្យរិះគន់ ពីមាត់អ្នកដទៃនោះទេ ប៉ុន្តែពួកគេថែមទាំងក្លាហាន មិនខ្លាចនឹងបង្ហាញអារម្មណ៍ពិតនិងក្តីស្រលាញ់របស់ខ្លួនទៅកាន់គ្នានិងគ្នា នៅលើបណ្តាញសង្គមជាសាធារណៈឡើយ៕

HyunA និង Edawn
HyunA និង Edawn
HyunA និង Edawn
HyunA និង Edawn
HyunA និង Edawn
HyunA និង Edawn
HyunA និង Edawn ថើបគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]