ជប៉ុន៖ អ្នកទាំងអស់គ្នាប្រហែលធ្លាប់ឮ ឬឃើញសណ្តាប់ធ្នាប់ដ៏ល្អរបស់
ជនជាតិជប៉ុនហើយ។ ពួកគេមិនងាយចោលសម្រាមពាសវាលពាលកាលទេ។ ពេលខ្លះយកសម្រាមទៅច្នៃប្រឌិតធ្វើជារបស់ប្រើប្រាស់ប្រចាំថ្ងៃទៀតផង។

ជាក់ស្តែងថ្មីៗនេះលោក Hiroshi Hakamura ស្ថាបត្យករជប៉ុនម្នាក់បានប្រមូលយកក្រដាសកាសែតនិងសំបកដបដែលគេបោះចោលទៅច្នៃធ្វើជាហាងស្រាយ៉ាងល្អប្រណីតមួយមានទីតាំងស្ថិតនៅទីក្រុង Tokushima

ហាងលក់ស្រាច្នៃពីសម្រាម

លោក Hakamura បានច្នៃផ្ទៃខាងក្រៅហាងដោយបំពាក់បង្អួចចាស់ៗ។ រីឯចង្កៀងភ្លើងទាំងអស់ក្នុងហាង សុទ្ធសឹងច្នៃចេញពីសំបកដបស្រាដែលគេបោះចោល។

យោងតាមប្រសាសន៍របស់ស្ថាបត្យករជប៉ុនម្នាក់នេះ លោកបានយកក្បឿងចាស់ៗដែលគេបោះចោលក្នុងរោងចក្រមកធ្វើជាកំរាលឥដ្ឋ។ ចំណែកក្រដាសកាសែតចាស់ៗត្រូវបានក្លែងធ្វើជាផ្ទាំងគំនូរផ្សេងៗ។

គួរបញ្ជាក់ថា គោលដៅធំបំផុតរបស់ទីក្រុង Tokushima នាឆ្នាំ២០២០ខាងមុខគឺចង់ក្លាយខ្លួនជាទីក្រុងគំរូមួយដោយមិនមានការចោលសម្រាម។ សព្វថ្ងៃទីក្រុងមួយនេះបានប្រមូលសម្រាមដែលមានក្នុងទីក្រុងទៅច្នៃធ្វើជារបស់របរប្រើប្រាស់ផ្សេងៗបាន៨០%ហើយ។

ការប្រមូលសម្រាមដូចជាក្រដាសកាសែតចាស់ៗ និងសំបកដបគេបោះចោលទៅច្នៃធ្វើជាហាង ឫរបស់របរផ្សេងៗព្រោះពួកគេចង់លើកទឹកចិត្តប្រជាជនរស់នៅក្នុងតំបន់ឱ្យចាប់ផ្តើមគិតពីផលប្រយោជន៍រួម។

អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺទីក្រុងខាងលើបានបែងចែកប្រភេទ
សម្រាមដល់ទៅ ៤០មុខផ្សេងៗគ្នាសម្រាប់ផ្តល់ជាភាពងាយស្រួលក្នុងការយកទៅកែច្នៃផងដែរ៕

មានវីដេអូនៅខាងក្រោម៖

ហាងលក់ស្រាច្នៃពីសម្រាម
ហាងលក់ស្រាច្នៃពីសម្រាម
ហាងលក់ស្រាច្នៃពីសម្រាម
ហាងលក់ស្រាច្នៃពីសម្រាម
ដបស្រា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]