ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាប្រិយភាពរបស់កញ្ញា មាស សុខសោភា តារាចម្រៀងប្រចាំផលិតកម្ម ថោន កាន់តែទទួលការគាំទ្រជាលំដាប់ ជាមួយនឹង​បទចម្រៀងពីរោះរបស់នាងជាច្រើន ដែលចេញលក់នៅលើទីផ្សារ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ តារាចម្រៀងសម្លេងផ្អែមរូបនេះ បានបញ្ចេញបទថ្មីរបស់ខ្លួនមួយបទទៀតហើយ ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្ររបស់ខ្លួន មានចំណងជើងថា “ស្រលាញ់បងដល់ឆ្អឹង” ដែលជាបទមរតកដើម ច្រៀងជា Version ថ្មី។

តួយ៉ាង សម្រាប់បទចម្រៀងដែលទើបតែចេញនេះផងដែរ ពិតជាមិនធ្វើឲ្យអ្នកគាំទ្ររបស់នាង ខកចិត្តនោះទេ ព្រោះថាសម្លេងរបស់នាង ពិតជាសាកសម​ជាមូយ​បទចម្រៀងមរតកដើមនេះ ខ្លាំងមែនទែន ហើយមិនត្រឹមតែប៉ុណ្ណោះ មហាជនបានលាន់មាត់សរសើរថា ចំពោះបទចម្រៀងមួយបទនេះ សម្លេងនាងស្តាប់ហើយពិតជាពីរោះ ស្ទើរតែព្រឺឆ្អឹងខ្នងទៅហើយ៕

តើប្រិយមិត្តយល់យ៉ាងណា ចំពោះបទចម្រៀងមរតកដើមមួយបទនេះ?

កុំឲ្យខាតពេលយូរ តោះទៅស្តាប់ទាំងអស់គ្នា៖ 

មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
"ស្រលាញ់បងដល់ឆ្អឹង"

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា