បរទេស៖ កញ្ញា Lilian Tan បានក្លាយជាកីឡាការិនីកាយវប្បកម្មអាស៊ីដំបូងគេបង្អស់ដែលឈ្នះមេដាយមាសពិភពលោក ៤ សម័យកាល។

កញ្ញាបានឈ្នះមេដាយមាសក្នុងប្រភេទទម្ងន់ ៥៥ គីឡូក្រាមនៅក្នុងការប្រកួត World Bodybuilding and Physical Fitness Championships នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ កាលពីពេលថ្មីៗនេះ។

កញ្ញាដែលមានដើមកំណើតមកពីប្រទេសម៉ាឡេស៊ីរូបនេះ ក៏បានឈ្នះមេដាយមាសក្នុងប្រភេទអាយុ ៣០ ឆ្នាំ ឬលើហ្នឹង នៅក្នុងការប្រកួតកីឡាកាយវប្បកម្ម WBPF ផងដែរ។

ដើម្បីស្វែងរកមេដាយមាសលើកទីបួននេះ កញ្ញាបានប្រឈមនឹងឧបសគ្គជាច្រើន។ កញ្ញាបានប្រាប់អ្នកសារព័ត៌មានថា៖ «សហព័ន្ធកីឡាជាតិរបស់កញ្ញាផ្តល់ការផ្គត់ផ្គង់មានកម្រិត ជាពិសេសនៅពេលពួកគេមានវិធានការកាត់បន្ថយការចំណាយនៅពេលថ្មីៗនេះ។»

យ៉ាងណាមិញ ដោយសារការឧបត្ថម្ភពីអ្នកគាំទ្រក ទើបកញ្ញាអាចសម្រេចបានក្តីស្រមៃយកឈ្នះមេដាយមាសលើកទីបួននេះបាន។

គួររម្លឹកផងដែរ កញ្ញាធ្លាប់បានឈ្នះមេដាយមាសកាយវប្បកម្មពិភពលោកនៅទីក្រុងបាងកក ប្រទេសថៃក្នុងឆ្នាំ ២០១២, ឈ្នះនៅទីក្រុងបុមបៃ ប្រទេសឥណ្ឌានៅក្នុងឆ្នាំ ២០១៤, ឈ្នះនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃក្នុងឆ្នាំ ២០១៦ និងចុងក្រោយឈ្នះនៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ឆ្នាំ២០១៨ នេះទៀត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កញ្ញា Lilian Tan
មេដាយមាស WBPF
កញ្ញា Lilian Tan
កញ្ញា Lilian Tan
កញ្ញា Lilian Tan
កញ្ញា Lilian Tan
កញ្ញា Lilian Tan
កញ្ញា Lilian Tan
កញ្ញា Lilian Tan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]