ថៃ៖ ជាការពិតណាស់ បើទោះបីសព្វថ្ងៃនេះ តារាស្រី អ្នកនាង New Clear មិនសូវបានលេចមុខនៅតាមការងារសិល្បៈផ្សេងៗ ដូចពីមុនក៏ពិតមែន តែប្រជាប្រិយភាពរបស់តារាស្រីរូបនេះ ក៏ទៅមានការគាំទ្រ និងជាពិសេសមានទស្សនិកជនមួយចំនួន តែងតែចង់ដឹងពីជីវិតគ្រួសារនាងផងដែរ។

ក្នុងនោះ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ដោយសារតែមានស្វាមីជាមហាសេដ្ឋីមួយរូប ក្នុងចំណោមមហាសេដ្ឋីល្បីៗជាច្រើន ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង នៅក្នុងប្រទេសថៃ ទើបជីវិតឯកជនរបស់គ្រួសារតារាស្រី អ្នកនាងNew Clear គឺពោរពេញទៅដោយភាពសម្បូរបែប មិនថាជាលុយ ផ្ទះវីឡា និងជាពិសេសរថយន្តទំនើបៗ ដែលមានស្ទើរគ្រប់ស៊េរីតែម្ដង។

ខណៈផ្ទះរបស់តារាស្រីរូបនេះ ស្ទើរតែក្លាយទៅជាកន្លែងលក់រថយន្តនេះផងដែរ នាពេលថ្មីៗ នៅក្នុងឱកាសបុណ្យណូអែល ដែលនឹងឈានមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ ស្វាមីNew Clear ក៏បានកាដូរថយន្តស៊េរីទំនើបថ្មីមួយគ្រឿងទៀត ដល់រូបនាង ដោយធ្វើឲ្យនាងញញឹមបាត់មាត់ស្ទើរមិនជិតនោះឡើយ។

ជាមួយគ្នានេះដែរ ក៏មានមហាជនជាច្រើន បានចូលរួមអបអរសាទរ និងជាពិសេសសរសើរដល់ស្វាមី New Clear មិនត្រឹមតែជាមហាសេដ្ឋី មានរូបរាងសង្ហាប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងជាស្វាមីពូកែយល់ចិត្តភរិយាថែមទៀតផង៕

New Clear និងស្វាមី
New Clear និងកូន
ស្វាមី​ New Clear និងកូន
រថយន្តក្នុុង​ផ្ួះ​ New Clear
New Clear
រថយន្តថ្មី​កាដូ ស្វាមីNew Clearឲ្យនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]