អង់គ្លេស៖ គេទើបរកឃើញដានជើងសត្វដាយណូស័រដែលមានអាយុកាលប្រហែល ១០០លានឆ្នាំ នៅតំបន់ East Sussex នៃចក្រភពអង់គ្លេស។ នេះយោងតាមសារព័ត៌មាន BBC  ចេញផ្សាយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨

ប្រភេទសត្វដាយណូស័រ Lguanodon

យោងតាមការសិក្សាស្រាវជ្រាវពីអ្នកជំនាញនៅមហាវិទ្យាល័យ Cambridge បានឲ្យដឹងថា ដានជើងសត្វដាយណូស័រប្រហែល៧ប្រភេទខុសៗគ្នា ត្រូវគេកំណត់ចំណាំបានតាមច្រាំងថ្មស្ថិតនៅជិតតំបន់ Hastings

ដានជើងមានប្រវែងចាប់ពី ២ទៅ ៦០សង់ទីម៉ែត្រ ដែលជាដានជើងសត្វដាយណូស័រស្ថិតនៅមិនតិចជាង ៨៥កន្លែងទេ ដែលមានជាប់តាមផ្ទាំងថ្មធំៗនិងច្រាំងថ្ម និងពេលនេះត្រូវបានគេរក្សាទុកយ៉ាងយកចិត្តទុកដាក់។

យោងតាមសារព័ត៌មានដដែលបានឲ្យដឹងថា ប្រភេទសត្វដាយណូស័រដែលមានដានជើងបែបនេះមានដូចជា Lguanodon និង Ankylosaurus ជាដើម។ ពួកវាជាប្រភេទសត្វដាយណូស័រដែលស៊ីសាច់ជាអាហារ។

យោងតាមប្រសាសន៍របស់លោក Shillito បានថ្លែងថា "ការដើរស្រង់និងស្រាវជ្រាវដានជើងសត្វដាយណូស័រនឹងជួយយើងបំពេញចន្លោះប្រហោង និងសិក្សាពីពួកវាឲ្យបានកាន់តែស៊ីជម្រៅអំពីប្រភេទសត្វដាយណូស័រផ្សេងៗទៀតដែលធ្លាប់រស់នៅជាមួយគ្នានៅទីកន្លែងនិងសម័យកាលតែមួយ៕

ដានជើងដាយណូស័រ
ដានជើងដាយណូស័រ
ដានជើងដាយណូស័រ
ដានជើងដាយណូស័រ
ដានជើងដាយណូស័រ
ប្រភេទសត្វដាយណូស័រ Ankylosaurus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]