ឥណ្ឌូនេស៊ី៖ ក្មេងប្រុសដ៏ធាត់ទម្ងន់ជិត ២០០គីឡូក្រាម ជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលត្រូវបានគេចាត់ទុកថា ជាក្មេងប្រុសដែលធាត់ជាងគេបង្អស់លើពិភពលោក ទីបំផុតបានផ្លាស់ប្តូរជីវិតថ្មី ក្រោយស្រកបានជាងពាក់កណ្តាល អាចដើរបាន និងទៅរៀនទៅសូត្រដូចក្មេងដទៃ។

កុមារា កុមារា Arya Permana

កុមារា Arya Permana សព្វថ្ងៃនេះមានអាយុ ១២ឆ្នាំ រស់នៅក្នុងខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី។ Arya កន្លងមក គេធ្លាប់តែជាក្មេងប្រុសម្នាក់ ដែលរងសម្ពាធពីទម្ងន់ខ្លួនដ៏ធ្ងន់ ប្រមាណ ១៩៩ គីឡូក្រាម (31st 6lbs) ដែលធ្វើឲ្យរូបគេបានត្រឹមតែដេកននៀល ងើបទៅណាមិនរួច រហូតថែមទាំងជាប់ឈ្មោះ ជាក្មេងប្រុសឥណ្ឌូនេស៊ីម្នាក់ ដ៏ធាត់ជាងគេបង្អស់ កាលពីគេនៅអាយុ១០ឆ្នាំផងដែរ។

យ៉ាងណាមិញ បច្ចុប្បន្ននេះ Arya កំពុងតែរីករាយនឹងជីវិតថ្មីរបស់គេឡើងវិញ ក្រោយត្រឹមតែរយៈ២ឆ្នាំប៉ុណ្ណោះ នៃការថែទាំសុខភាពតាមរយៈការទទួលទានរបបអាហារដ៏តឹងរឹង និងព្យាយាមហាត់ប្រាណ/កីឡាជារៀងរាល់ថ្ងៃ រហូតអាចស្រកបានជាងពាក់កណ្តាល ពោលគឺស្រកអស់ជាង ៩៨គីឡូក្រាម (15st 7lbs) ដែលធ្វើឲ្យកុមារា Arya អាចមានសមត្ថភាពងើបឡើងវិញ ធ្វើសកម្មភាពផ្សេងៗ និងអាចទៅរៀនសូត្រនៅសាលាដូចក្មេងដទៃផងដែរ។

កុមារា កុមារា Arya Permana ស្រកទម្ងន់
កុមារា កុមារា Arya Permana ស្រកទម្ងន់

គួររម្លឹកផងដែរថា កាលពីកន្លងមក ជុំវិញនឹងការរីកមាឌ ធាត់ខ្លាំងរបស់ Arya បានធ្វើឲ្យឪពុកម្តាយរបស់គេ គឺអ្នកស្រី Rokayah Somantri អាយុ ៣៧ឆ្នាំ និងលោក Ade Somantri អាយុ ៤៧ឆ្នាំ កើតក្តីព្រួយបារម្ភយ៉ាងខ្លាំង ទៅលើបញ្ហាសុខភាពរបស់គេ។ ព្រោះជាក់ស្តែង Arya ជាក្មេងដែលញ៉ាំច្រើន សឹងតែ៥ ទៅ ៦ដងឯណោះក្នុងមួយថ្ងៃ ដែលអាហារក្នុងនោះរួមមានដូចជា បាយ ត្រីងៀត សាច់គោ ស៊ុបបន្លែ និងញ៉ាំនំធ្វើពីសណ្ដែកសៀងជាដើម ហើយសូម្បីតែសម្លៀកបំពាក់ក៏ពិបាករកឲ្យគេស្លៀកដែរ។ Arya ញ៉ាំអាហារម្តងៗសឹងតែស្មើមនុស្សពេញវ័យ ២ដងឯណោះ។

ឪពុកម្តាយរបស់ Arya ក៏ធ្លាប់បាននាំគេទៅជួបគ្រូពេទ្យផងដែរ ប៉ុន្តែក្រោយធ្វើការពិនិត្យ ពុំបានរកឃើញមានបញ្ហាណាមួយគួរឲ្យព្រួយបារម្ភជុំវិញនឹងការធាត់នេះទេ ពោលគឺ Arya មានសុខភាពល្អជាធម្មតា ពុំមានជំងឺអ្វីគួរឲ្យកត់សម្គាល់ ខណៈដែលខាងក្រុមគ្រូពេទ្យក៏ភ្ញាក់ផ្អើល និងទាល់គំនិតចំពោះរឿងនេះ។

កុមារា កុមារា Arya Permana

បើទោះបីជាយ៉ាងណាក្តី កន្លងមកអ្នកស្រី Rokayah ជាម្តាយ Arya ក៏ធ្លាប់បាននិយាយដែរថា អ្នកស្រីនិងព្យាយាមកាត់បន្ថយការញ៉ាំរបស់កូនប្រុសខ្លួន ជាពិសេសគឺជាជាតិផ្អែម ឬស្ករ និងព្យាយាមឲ្យគេហាត់ប្រាណ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ពិតជាភ្ញាក់ផ្អើល ការខិតប្រឹងប្រែងមើលថែទាំកូនប្រុស Arya យ៉ាងយកចិត្តទុកដាក់ ពីសំណាក់អ្នកស្រី Rokayah ដោយត្រឹមតែរយៈពេល ២ឆ្នាំ អាចឲ្យគេស្រកទម្ងន់បានយ៉ាងច្រើនបែបនេះ។

កុមារា Arya និយាយថា ខ្លួនពិតជាសប្បាយរីករាយ ដែលអាចដើរបាន លេងបាន និងរហ័សរហួនជាងមុន ពិសេសរូបគេចូលចិត្តលេងបាល់ទាត់តែម្តង។

«ខ្ញុំអាចដើរបាន ៥គីឡូម៉ែត្រ ជាមួយនឹងមិត្តភក្តិខ្ញុំ ហើយនៅរៀងរាល់ពេលថ្ងៃរសៀល ខ្ញុំតែងទៅលេងបាល់ទាត់ជាមួយនឹងពួកគេ។ ខ្ញុំពិតជាចង់ក្លាយខ្លួនជាកីឡាករបាត់ទាត់អាជីពម្នាក់។ ក្រុមបាល់ទាត់ដែលខ្ញុំពេញចិត្ត គឺក្លិប Liverpool FC និងពេញចិត្តកីឡាករ Roberto Firmino ជាងគេ។ ខ្ញុំចង់លេងបាល់ជាមួយគាត់ខ្លាំងណាស់» Arya និយាយ។

គួរឲ្យដឹងដែរថា Arya ក៏ធ្លាប់ទទួលការវះកាត់សម្រកទម្ងន់ កាលពីកំឡុងខែមេសា ឆ្នាំមុនផងដែរ។ ហើយឪពុកម្តាយរបស់គេ ក៏ធ្លាប់បានខ្ចីលុយមួយចំនួនពីបងប្អូនសាច់ញាតិ និងអ្នកជិតខាង ដើម្បីយកប្រាក់មកផ្គត់ផ្គង់លើ Arya ដែលជាក្មេងប្រុសញ៉ាំច្រើននេះផងដែរ។ ព្រោះថា ពួកគាត់ពុំអាចមានលទ្ធភាពគ្រប់គ្រាន់ ខណៈអាចរកចំណូលបានត្រឹម ១២៦ដុល្លារអាមេរិកតែប៉ុណ្ណោះ ក្នុងមួយខែ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖  

កុមារា កុមារា Arya Permana ស្រកទម្ងន់
កុមារា កុមារា Arya Permana ស្រកទម្ងន់
កុមារា កុមារា Arya Permana
កុមារា កុមារា Arya Permana
កុមារា កុមារា Arya Permana
កុមារា កុមារា Arya Permana
កុមារា កុមារា Arya Permana
កុមារា កុមារា Arya Permana
កុមារា កុមារា Arya Permana
កុមារា កុមារា Arya Permana

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]