ភ្នំពេញ៖ ក្រោយបានបញ្ចប់បេសកម្ម ពោរពេញទៅដោយភាពតស៊ូខំប្រឹងប្រែង នៅក្នុងការប្រកួតកម្មវិធី Miss Universe 2018 កញ្ញារឿន ណាត ក៏បានត្រលប់មកកាន់ប្រទេសកម្ពុជាវិញ កាលពីម្សិលមិញនេះ ដែលទោះបីជានាងមិនបានទទួលជ័យលាភី នៅក្នុងការប្រកួតមកជូនប្រទេសកម្ពុជាយ៉ាងណាក្តី។

យ៉ាងណាមិញ រាល់ទង្វើ ការខិតខំប្រឹងប្រែងរបស់បវរកញ្ញាកម្ពុជារឿន ណាត បានដក់ជាប់នៅក្នុងអារម្មណ៍ និងបេះដូងប្រជាជនខ្មែរជាច្រើនព្រោះមួយវគ្គទៅមួយវគ្គ នាងបានខំប្រឹងយ៉ាងអស់ពីសមត្ថភាព ខណៈមានភាពលំបាកយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីម្សិលមិញនេះ នាងក៏បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញ ដោយទឹកមុខញញឹម និងសប្បាយចិត្តយ៉ាងខ្លាំង​ ព្រោះឃើញអ្នកគាំទ្រជាច្រើន បាននាំគ្នាឈររង់ចាំនាង ពេញព្រលានយន្តហោះភ្នំពេញ។

ក្រោមការវិលត្រលប់មកវិញម្តងនេះ នាងក៏ត្រូវបានអ្នកគាំទ្រមិនថាជនជាតិបរទេស ឬជនជាតិខ្មែរនោះទេ បាននាំគ្នាសុំនាងថតរូប បង្ហាញការស្រលាញ់ទៅកាន់រូបនេះគ្រប់គ្នា។ទង្វើដែលចេញពីចិត្តរបស់អ្នកគាំទ្រ បានធ្វើឲ្យនាងរំភើប និងសប្បាយចិត្តយ៉ាងខ្លាំង​ ហើយនាងមានតែពាក្យអរគុណសម្រាប់ការលើកទឹកចិត្តដល់នាងកន្លងមក៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

Miss Universe កម្ពុជា រឿន ណាត
Miss Universe កម្ពុជា រឿន ណាត
Miss Universe កម្ពុជា រឿន ណាត
Miss Universe កម្ពុជា រឿន ណាត
រឿន ណាត ត្រូវអ្នកគាំទ្រសុំថត
រឿន ណាត ត្រូវអ្នកគាំទ្រសុំថត
រឿន ណាត ត្រូវអ្នកគាំទ្រសុំថត
រឿន ណាត ត្រូវអ្នកគាំទ្រសុំថត
រឿន ណាត ត្រូវអ្នកគាំទ្រសុំថត
រឿន ណាត ត្រូវអ្នកគាំទ្រសុំថត
រឿន ណាត ត្រូវអ្នកគាំទ្រសុំថត
រឿន ណាត ត្រូវអ្នកគាំទ្រសុំថតពេលដល់ខ្មែរ
រឿន ណាត ត្រូវអ្នកគាំទ្រសុំថតពេលដល់ខ្មែរ
រឿន ណាត ត្រូវអ្នកគាំទ្រសុំថតពេលដល់ខ្មែរ
រឿន ណាត ត្រូវអ្នកគាំទ្រសុំថតពេលដល់ខ្មែរ
រឿន ណាត ត្រូវអ្នកគាំទ្រសុំថតពេលដល់ខ្មែរ
រឿន ណាត ត្រូវអ្នកគាំទ្រសុំថតពេលដល់ខ្មែរ
រឿន ណាត ត្រូវអ្នកគាំទ្រសុំថតពេលដល់ខ្មែរ
រឿន ណាត ត្រូវអ្នកគាំទ្រសុំថតពេលដល់ខ្មែរ
រឿន ណាត ត្រូវអ្នកគាំទ្រសុំថតពេលដល់ខ្មែរ
រឿន ណាត ត្រូវអ្នកគាំទ្រសុំថតពេលដល់ខ្មែរ
រឿន ណាត ត្រូវអ្នកគាំទ្រសុំថតពេលដល់ខ្មែរ
រឿន ណាត ត្រូវអ្នកគាំទ្រសុំថតពេលដល់ខ្មែរ
រឿន ណាត ត្រូវអ្នកគាំទ្រសុំថតពេលដល់ខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត