ថៃ៖ ជឿជាក់ថា មានប្រិយមិត្តជាច្រើនណាស់ ដែលបានតាមដានការប្រកួត Miss Universe ឆ្នាំ២០១៨ ដោយក្នុងឆ្នាំនេះដែរ បវរកញ្ញា ហ្វីលីពីន នាង Catriona Gray បានក្លាយជាម្ចាស់មកុដ ដែលសាកសមនឹង សម្រស់ រួមទាំងសមត្ថភាពរបស់នាងតែម្ដង។

ដោយឡែក បន្ទាប់ពីការប្រកួតខាងលើនេះ បានបញ្ចប់ទៅមិនប៉ុន្មានផងនោះ ស្រាប់តែនាពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមធំៗជាច្រើន បាននាំគ្នាភ្ញាក់ផ្អើលជាខ្លាំង និងថែមទាំងបានចែករំលែកនូវរូបភាពជាច្រើនសន្លឹក ពីសម្រស់របស់តារាស្រីថៃម្នាក់ ឲ្យគ្នាទៅវិញទៅមកមើលថែមទៀត។

ក្នុងនោះដែរ តារាស្រីរូបនេះក៏ត្រូវបានគេស្គាល់ថាជា អតីតបេក្ខភាព The Face Thailand កញ្ញា Darran ដោយបច្ចុប្បន្ននេះនាងក៏ជាតារាម៉ូដែល ដែលកំពុងតែមានប្រជាប្រិយភាពម្នាក់ផងដែរ។ ហើយមូលហេតុដែលត្រូវបានគ្រប់ នាំគ្នាំភ្ញាក់ផ្អើលបែបនេះ ក៏ព្រោះតែនាងបានតុបតែងខ្លួនជាMiss Universe ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនាងមានមុខមាត់ស្រដៀងគ្នា ជាមួយCatriona Gray ដែលជាMiss Universe ឆ្នាំ២០១៨ ខ្លាំងមែនទែន បើមិនប្រាប់ ស្ទើរតែគ្មាននរណា ដឹងថាជាមនុស្សពីរនាក់ផ្សេងគ្នានោះឡើយ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Catriona Gray និង​ Darran
Catriona Gray 
 Darran
 Darran
 Darran
 Darran

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]