យោងតាមប្រពភព័ត៌មានរបស់ គេហទំព័រ អូរ៉េន បានឲ្យដឹងថា អ្នកមើលថែរសួនសត្វនៅប្រទេស អេស្ប៉ាញ បានប្រាប់មកអ្នកសារព័ត៌មានថា មានសត្វស្វាមួយក្បាល បានញៀនក្នុងការមើល វីដេអូអាសអាភាសរបស់មនុស្ស។

សត្វស្វាមួយក្បាលនេះប្រហែលជា ចាប់ផ្ដើមទំលាប់អាក្រក់នេះ នៅពេលដែលអ្នកថែសួនបានដាក់ទូរទស្សន៍ នៅពីក្រៅទ្រុងរបស់នាង។ ដើម្បីកំុឲ្យស្វាញី ដែលនៅក្នុងទ្រុងអផ្សុក ម្ចាស់សួនបានដាក់ទូរទស្សន៍មួយនៅពីក្រៅទ្រុង ដោយបានឲ្យប្រដាប់បញ្ចា ទូរទស្សន៍ទៅឲ្យស្វាជ្រើសរើសប៉ុស្ដិ៍ ដែលគេពេញចិត្តដោយខ្លួននាង។ នាងមិនបានធ្វើឲ្យខូចខាតដល់ ប្រដាប់បញ្ចាទូរទស្សន៍នោះទេ ប៉ុន្ដែអ្វីដែលចំឡែកនោះគឺ ពីរបីថ្ងៃកន្លងមកនេះ សត្វស្វាមួយនេះចូលចិត្តមើល ប៉ុស្ដិ៍ទូរទស្សន៍ណាដែលផ្សាយនូវ រឿងអាសអាភាស ដូចមនុស្សយើងមួយចំនួនដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីនេះ?

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]