ផ្លែមៀនជាផ្លែឈើសម្រន់ ដែលងាយរកទិញ ងាយហូប មានតម្លៃសមរម្យ និងមានរសជាតិផ្អែមឆ្ងាញ់។ វាជាផ្លែឈើផ្តល់ថាមពល ទោះមានរសជាតិផ្អែមតែមិនប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាមយើងឡើយ បើយើងមិនហូបវាច្រើនហួសហេតុខ្លាំងពេក។  ជាពិសេស ផ្លែមៀនសំបូរសារធាតុចិញ្ចឹមជាច្រើនប្រភេទ ដែលខ្លួនប្រាណយើងត្រូវការមិនអាចខ្វះបាន។

ខាងក្រោមជាសារធាតុចិញ្ចឹមមួយចំនួនទទួលបានពីផ្លែមៀន៖ 

១. សារធាតុប្រឆាំងនឹងជាតិពុល

សារធាតុប្រឆាំងជាតិពុល ទទួលបានពីផ្លែមៀនមិនត្រឹមបង្ការការខូចខាតនៃកោសិកាខ្លួនប្រាណប៉ុណ្ណោះទេ  ថែមទាំងជួយដល់កោសិកាណឺរ៉ូននៃខួរក្បាលពីការខូចខាតទាំងឡាយបណ្តាលមកពីម៉ូលេគុលសេរីទៀតផង (ជាតិពុល)។

វាប្រៀបដូចឱសថធម្មជាតិបង្ការនិងកាត់បន្ថយហានិភ័យជំងឺប្រសៃប្រសាទដូចជា ជំងឺវង្វេងវង្វាន់ និងជំងឺភ្លេចភ្លាំងជាដើម។

រូបតំណាង

២.  ប្រភពនៃស្ករធម្មជាតិ

ស្ករធម្មជាតិជាប្រភពនៃថាមពលដ៏សំខាន់សម្រាប់កោសិកានៃរាងកាយធ្វើមេតាបូលីស។ ការផ្គត់ផ្គង់ស្ករធម្មជាតិអាចទទួលបានពីការហូបផ្លែមៀន ដើម្បីផ្តល់ថាមពលយ៉ាងច្រើនដល់កោសិកា និងរាងកាយយើងទាំងមូល ជាពិសេសកោសិកាខួរក្បាលដែលត្រូវការរៀងរាល់វិនាទី។  ជាលទ្ធផល វាជួយឲ្យយើងមានអារម្មណ៍ស្វាហាប់ មានកម្លាំង មិនងងុយដេក និងមានថាមពលពេញមួយថ្ងៃ។ 

រូបតំណាង

៣.  ប្រភពនៃជាតិទឹក

រាងកាយយើងត្រូវការជាតិទឹកជារៀងរាល់ថ្ងៃមិនអាចខ្វះបាន រាប់តាំងពីកោសិកា សរីរាង្គដល់ជាលិកា  សុទ្ធសឹងមានតម្រូវការជាតិទឹកយ៉ាងខ្លាំង ព្រោះជាតិទឹក  ជួយរក្សាលំនឹងសីតុណ្ហភាពក្នុងខ្លួនយើង  ជួយរក្សាលំនឹងសារធាតុរាវ  និងជាពិសេស បន្តដំណើរការធម្មតានៃកោសិកា។

ដូច្នេះ បំពេញជាតិទឹក និងថាមពលជាមួយនឹងការទទួលទានផ្លែមៀន។ 

រូបតំណាង

៤.  ផ្តល់វីតាមីនC

វីតាមីនសេដើរតួនាទីយ៉ាងសំខាន់ប្រឆាំងជាតិពុលពីកោសិកាស្បែក។ វាជួយបំប៉ននិងពង្រឹងទ្រង់ទ្រាយនៃសារធាតុកូឡាសែន ដែលធ្វើឲ្យស្បែកមានលក្ខណៈហាប់ណែន មិនជ្រួញ និងមានជាតិសំណើម។

ផលិតផលសំអាតមុខក៏មានផ្ទុកសារធាតុវីតាមីនសេដែរសម្រាប់ជំនួយដល់ស្បែកមុខ។ ដូច្នេះវីតាមីនC ដែលទទួលបានពីការហូបផ្លែមៀន  ចូលរួមចំណែកថែទាំសុខភាពស្បែកមុខដោយពុំបាច់ចំណាយថវិកាច្រើន។

វីតាមីនC មិនត្រឹមជាភ្នាក់ងារយ៉ាងសកម្មពង្រឹងប្រព័ន្ធភាពស៊ាំ  ប្រឆាំងនឹងពពួកមេរោគទាំងឡាយ (បាក់តេរី វីរុស ប៉ារាស៊ីត….) ថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ ប្រឆាំងនឹងពពួកសារធាតុពុល ឬ រ៉ាឌីកាល់សេរីទៀតផង។ ជាលទ្ធផល វាកាត់បន្ថយហានិភ័យនៃការបង្កជំងឺ និងការវិវឌ្ឍន៍កោសិកាមហារីក៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]