ភ្នំពេញ​៖ នៅថ្ងៃទី ២៣ និង ២៤ ខែធ្នូ ខាងមុខនេះ នឹងមានការរៀបចំព្រឹត្តិការណ៍ដាក់លក់ទំនិញដ៏ធំជាងគេប្រចាំឆ្នាំ ឈ្មោះថាពិព័រណ៍នារីសម័យថ្មី Ladies Fair Shopping Festival 2018 ដែលនឹងប្រព្រឹត្តធ្វើទ្បើងនៅឯសាលតាំងពិព័រណ៍កោះពេជ្រ។ 

ទំនិញជាច្រើន ដែលត្រូវដាក់បង្ហាញជាមួយតម្លៃដ៏ពិសេស រួមមានដូចជា ម៉ូតសម្លៀកបំពាក់ទំនើប គ្រឿងសម្អាង ផលិតផលថែរក្សាស្បែក សម្ភារៈប្រើប្រាស់ផ្សេងៗ និងមុខម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ។ល។

នៅក្នុងព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងថានឹងមានអ្នកចូលរួមលើសពី ២ មុឺននាក់ ហើយ ផាយ ផេ (Pi Pay) នឹងចូលរួមផ្តល់សេវាទូទាត់ ដោយមិនប្រើក្រដាសប្រាក់សម្រាប់អ្នកដើរទិញទំនិញ ដែលបង្កើនភាពងាយស្រួល និងសុវត្ថិភាពរាល់ការទូទាត់តាមកម្មវិធីទូរស័ព្ទ ផាយ ផេ ។

លោក ថូម៉ាស ផូកូនី (Tomas Pokorny) នាយកប្រតិបត្តិ ក្រុមហ៊ុន ផាយ ផេ បានមានប្រសាសន៍ថា៖

 «យើងមានក្តីរំភើបរីករាយ ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ ដែលបានជួយគាំទ្រដល់ការផ្សព្វផ្សាយម៉ាក និងហាងទំនិញមួយចំនួនដ៏ធំបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលមនុស្សកាន់តែច្រើនឡើង កំពុងតែចាប់ផ្តើមប្រើប្រាស់សេវាទូទាត់មិនប្រើក្រដាសប្រាក់ សម្រាប់ការរស់នៅប្រចាំថ្ងៃ ដូច្នេះយើងគិតថា នេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្ហាញឲ្យអ្នកដែលមិនទាន់បានប្រើប្រាស់ យល់ឃើញពីភាពងាយស្រួល នៃការប្រើប្រាស់សេវាទូទាត់ប្រកបដោយបច្ចេកវិទ្យាទំនើបនេះ»។

ជាមួយនឹងម៉ាកល្បីៗដូចជា Under Armour, Dapper, Krispy Kreme និងម៉ាកជាច្រើនផ្សេងៗទៀត ដែលបានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍នេះ ធ្វើឲ្យការដើរទិញទំនិញជាមួយមិត្តភក្តិ និងក្រុមគ្រួសារ កាន់តែប្រពៃនាថ្ងៃចុងសប្តាហ៍។

លោក ថូម៉ាស បានបន្តទៀតថា៖ 

«សូមកុំភ្លេចមកចូលរួមនៅក្នុងកម្មវិធីនេះ ដើម្បីទទួលបានតម្លៃដ៏ពិសេស ហើយ ផាយ ផេ សន្យាថានឹងធ្វើឲ្យការចូលរួមរបស់អ្នកនៅក្នុងព្រឹត្តិការណ៍ Ladies’ Fair នេះកាន់តែមានភាពងាយស្រួល និងសប្បាយរីករាយ»។

សម្រាប់ពាណិជ្ជករ ដែលមានចំណាប់អារម្មណ៍ក្នុងការសហការជាមួយ ផាយ ផេ ដើម្បីផ្ដល់សេវាទូទាត់មិនប្រើក្រដាសប្រាក់ សូមទំនាក់ទំនងមកកាន់លេខ៖ 1800 20 9999 ៕

Ladies Fair Shopping Festival 2018
Ladies Fair Shopping Festival 2018

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]