ភ្នំពេញ៖ ប្រិយមិត្តជាច្រើនច្បាស់ជាបានជ្រាបហើយថា តារាកំប្លែងជើងចាស់​ នាយក្តិប បានស្ងាត់ពីការងារសិល្បៈមួយរយៈ ស្រាប់តែមួយរយៈពេលចុងក្រោយនេះលោក បានធ្លាក់ខ្លួនជាទម្ងន់ សភាពគួរឲ្យបារម្ភ ត្រូវស្លាប់មួយចំហៀងខ្លួន កម្រើកមិនបានទៀតផង។

ក្រោយពីទទួលបានដំណឹងមួយនេះ ក៏បានធ្វើឲ្យមហាជនជាច្រើនក្តុកក្តួលនៅក្នុងចិត្តជាខ្លាំង ព្រោះមិននឹកស្មានថាលោកក្លាយទៅជាបែបនេះ ត្រឹមពេលដ៏ខ្លី។ ស្របពេលជាមួយគ្នានេះ ក៏មានមិត្តសិល្បៈជាច្រើនដួង ពិតជាអាណិតអាសូរដល់លោកយ៉ាងខ្លាំង ដោយពួកគេបាននាំគ្នាជួយជាថវិកាមួយចំនួន ដើម្បីសម្រាលការចំណាយព្យាបាល។

ការធ្លាក់ខ្លួនឈឺរបស់តារាកំប្លែងរូបនេះ មិនទាន់បានប៉ុន្មានខែផង ស្រាប់តែលេចនូវវីដេអូមួយ បានបង្ហាញពីស្ថានភាពរបស់លោកនាពេលនេះ ដោយក្នុងនោះយើងឃើញថា រូបរាងរបស់លោកប្រែជា ស្គមបាក់សាច់ខ្លាំង មិនអាចអង្គុយបានយូរដូចមុន រីឯដៃមួយចំហៀងទៀត ក៏កម្រើកបានតិចៗមិនដូចមុនឡើយ។

បន្ទាប់ពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើន ពិតជារន្ធត់នៅក្នុងចិត្តយ៉ាងខ្លាំង ព្រោះត្រឹមមួយរយៈពេលដ៏ខ្លីរូបរាងរបស់លោកប្រែជាស្គមខ្លាំង មើលមិនចង់ស្គាល់នោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

តារាកំប្លែងជើងចាស់ នាយក្តិប
តារាកំប្លែងជើងចាស់ នាយក្តិប
ស្ថានភាព នាយក្តិប ពេលនេះ
ស្ថានភាព នាយក្តិប ពេលនេះ
ស្ថានភាព នាយក្តិប ពេលនេះ
ស្ថានភាព នាយក្តិប ពេលនេះ
ស្ថានភាព នាយក្តិប ពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្តឹប