ភ្នំពេញ ៖ Grab ដែលជាកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញ ទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍ នៅថ្ងៃនេះកំពុងប្រារព្ធអបអរសាទរខួបមួយ ឆ្នាំរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយមានការបញ្ចុះតម្លៃសម្រាប់អ្នកធ្វើដំណើរ និងការមិនយកកម្រៃជើងសារ សម្រាប់ដៃគូអ្នកបើកបរទាំងអស់នៅក្នុងថ្ងៃនេះ។

សម្រាប់ថ្ងៃទី ១៩ ធ្នូ Grab មានផ្ដល់ជូនការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% ដោយកំណត់ច្រើនបំផុតគឺ ១០០០០រៀល ហើយទន្ទឹមនឹងនេះ Grab ក៏ផ្ដល់ជូនពិសេសសម្រាប់ដៃគូអ្នកបើកបររបស់ខ្លួនតាមរយៈការមិន គិតកម្រៃជើងសារអ្វីទាំងនៅក្នុងថ្ងៃនេះផងដែរ។

អ្នកស្រី ហេង សុធាវី នាយិកាទីផ្សាររបស់ក្រុមហ៊ុន Grab កម្ពុជាបានថ្លែងថា៖

“អរគុណចំពោះអ្នកប្រើប្រាស់ និងអ្នកដៃគូបើកបរ ដែលបានជួយឲ្យប្រតិបត្តិការនាឆ្នាំដំបូងរបស់ Grab នៅក្នុងប្រទេសកម្ពុជាទទួលបាន ជោគជ័យដូច្នេះ។ ចាប់តាំងពីយើងមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា យើងបានប្ដេជ្ញាក្នុងការធ្វើការជាមួយ នឹងរដ្ឋាភិបាល ដើម្បីផ្ដល់នូវសេវាដឹកជញ្ជូនតាមតម្រូវការដែលមានសុវត្ថិភាពខ្ពស់ ប្រសិទ្ធភាព និងគួរទុកចិត្ត បានជាងមុន សម្រាប់សាធារណជន ហើយទន្ទឹមនឹងនេះក៏បានបង្កើតឱកាសរកប្រាក់ចំណូលកាន់តែប្រសើរ សម្រាប់ដៃគូអ្នកបើកបរផងដែរ។ តាមរយៈការគាំទ្រពីរដ្ឋាភិបាល យើងបានពង្រីកខ្លួនពីទីក្រុងភ្នំពេញ ទៅដល់ខេត្តសៀមរាប ដាក់ចេញ នូវសេវាកម្មចំនួនបួនដែលមានថ្លៃឈ្នួលកំណត់ជាក់លាក់ - ដូចជា JustGrab, GrabBike, GrabTukTuk និង GrabRemorque – ដើម្បីលុបបំបាត់ការជជែកគ្នារឿងថ្លៃឈ្នួល ហើយបានជួយជំរុញបរិយប័ន្នឌីចីថលកាន់តែខ្លាំងជាងមុន ក៏ដូចជាលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅម្ពុជា ផងដែរ។ យើងទន្ទឹងរង់ចាំមើលជោគជ័យនៅឆ្នាំបន្តទៀត ហើយធ្វើឲ្យការប្ដេជ្ញាចិត្តរបស់យើងកាន់តែស៊ីជម្រៅ ថែមទៀតសម្រាប់ការងារខាងលើនេះ”។

ចាប់តាំងពីការឈានជើងចូលរបស់ក្រុមហ៊ុន Grab ក្នុងប្រទេសកម្ពុជា ដែលជាព្រះរាជាណាចក្រ អច្ឆរិយៈ នៅចុងឆ្នាំ២០១៧ ក្រុមហ៊ុនបាននាំមុខគេភ្លាមៗនៅក្នុងទីផ្សារកក់យានជំនិះ ហើយបានដាក់ចេញ នូវគម្រោងជាច្រើនជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ទីភ្នាក់ងារអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងចរាចរណ៍ ហើយគាំទ្រដល់គម្រោងធ្វើដំណើរក្នុងក្រុង ប្រកបដោយចីរភាពផងដែរ។

នៅខែមករា Grab បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ របស់រដ្ឋាភិបាល ដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តរបស់ Grab ក្នុងការប្រកាន់ខ្ជាប់នូវក្រម សីលធម៌អាជីវកម្មតឹងរ៉ឹង ដើម្បីកសាងទំនុកចិត្តនៅក្នុងសហគមន៍ ដែលខ្លួនធ្វើប្រតិបត្តិការ និងដើម្បីគាំទ្រដល់ ការអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសកម្ពុជា។

នៅខែមេសា Grab បានពង្រីកសេវាកម្មកក់យានជំនិះនៅក្នុងខេត្តសៀមរាប ដែលនមានប្រាសាទអង្គរវត្ត ល្បីល្បាញទូទាំងសកលលោក និងជាតំបន់ទេសចរណ៍ពេញនិយមបំផុតមួយនៅក្នុងទ្វីបអាស៊ី។ ក្រៅពីការធ្វើ ឲ្យការដឹកជញ្ជូនទាំងក្នុង និងនៅជុំវិញខេត្តសៀមរាបកាន់តែមានសុវត្ថិភាព និងងាយស្រួលជាងមុន Grab ក៏បានដាក់ឲ្យដំណើរការនូវសេវាជួលយានជំនិះ GrabRent ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍ដែលចូលទៅ ទស្សនាឧទ្យានបុរាណវិទ្យាអង្គរអាចទទួលបាននូវតម្លៃពិសេស ភាពងាយស្រួល និងភាពមានក្រមសីលធម៌ របស់ដៃគូអ្នកបើកបរដែលត្រូវបានជ្រើសរើសសម្រិតសម្រាំងយ៉ាងពិសេសរបស់ក្រុមហ៊ុន Grab តាមរយៈការកក់ ទុកសម្រាប់ពេញមួយថ្ងៃ។ សព្វថ្ងៃសេវា Grabrent មានតែនៅក្នុងខេត្តសៀមរាបប៉ុណ្ណោះ។

នៅក្នុងខែមិថុនា Grab និងអង្គការ UNDP បានចុះហត្ថលេខាលើភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដើម្បីពង្រឹងការដឹកជញ្ជូនដែលមានសុវត្ថិភាព និងកាត់បន្ថយការបំពុលបរិយាកាសសម្រាប់មនុស្ស ទាំងអស់គ្នា។ គម្រោងនិរន្តរភាពចរាចរណ៍ក្នុងទីក្រុងសម្រាប់គ្រប់គ្នា (SUMAI) ដែលមានរយៈពេលបីឆ្នាំ មានបំណងកែលម្អលទ្ធភាព និងគុណភាពនៃការចងក្រងទិន្នន័យចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ សម្រាប់បង្កើត នូវគោលនយោបាយ និងការសម្រេចចិត្តលើការវិនិយោគនានា ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ក្នុងទីក្រុង ប្រកបដោយភាពវៃឆ្លាត និងនរន្តរភាព។ ភាពជាដៃគូនេះគឺជាគម្រោងដំបូងដែលកើតចេញពីអនុស្សរណៈ យោគយល់គ្នា កាលពីខែកុម្ភៈ រវាង Grab និង UNDP។

នៅក្នុងខែដដែលនោះដែរ Grab ក៏បានចុះហត្ថលេខាលើ ចុះអនុស្សរណៈយោគយល់គ្នា ជាមួយនឹង Impact Hub ដើម្បីជំរុញការបង្កើត Ecosystem។ តាមរយៈកិច្ចសហការនេះ Grab កម្ពុជា បានចូលរួមនៅក្នុងកិច្ច សន្ទនានានាស្ដីពីការកសាង ទីក្រុងសម្រាប់អនាគត ហើយបានគាំទ្រយ៉ាងសកម្មដល់អាជីវកម្មនានា ដែលផ្ដោត លើបញ្ហាផ្សេងៗទាក់ទងនឹងចរាចរណ៍ក្នុងទីក្រុង តាមរយៈគម្រោងបណ្ដុះអាជីវកម្មផ្នែកចរាចរណ៍ក្នុងទីក្រុង (Urban Mobility Incubator)។

នៅក្នុងខែវិច្ឆិកា ក្រុមហ៊ុនបានដាក់ឲ្យដំណើរការនូវកម្មវិធី Grab for Business និង GrabRewards នៅក្នុងប្រទេសកម្ពុជា។ កម្មវិធី Grab for Business អនុញ្ញាតឲ្យក្រុមហ៊ុន និងស្ថាប័ននានា អាចសម្របសម្រួល និងទូទាត់លើជម្រើសនៃការធ្វើដំណើររបស់បុគ្គលិកកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។ កម្មវិធីនេះជួយ បំបាត់នូវប្រព័ន្ធទូទាត់ការចំណាយដែលតែងតែប្រើពេលយូរ និងមិនមានប្រសិទ្ធភាព។ ទន្ទឹមនឹងគ្នានេះ ការមក ដល់នូវកម្មវិធី GrabRewards នៅក្នុងប្រទេសកម្ពុជា បានជួយនាំមកនូវតម្លៃកាន់តែច្រើនសម្រាប់អតិថិជនរបស់ Grab ដោយបានផ្ដល់រង្វាន់ដល់ពួកគាត់សម្រាប់ការប្រើប្រាស់សេវាកម្មរបស់ Grab តាមរយៈការផ្ដល់ពិន្ទុសន្សំ ដែលអាចដូរបានជាការបញ្ចុះតម្លៃពិសេសនៅក្នុងកម្មវិធីរបស់ Grab។

Grab អបអរខួបមួយឆ្នាំនៃប្រតិបត្តិការក្នុងប្រទេសកម្ពុជា

កាលពីដើមខែធ្នូ Grab បានប្រកាសពីភាពជាដៃគូបន្តទៀតជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់បទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់ឧស្សាហកម្មកក់យានជំនិះ និងព្យាយាមជួយដល់ កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រសួងសាធារណការក្នុងការលើកកម្ពស់ការបើកបរ និងការប្រើប្រាស់ដង ផ្លូវដោយសុវត្ថិភាពនៅទូទាំងប្រទេសកម្ពុជា។ Grab ក៏បានផ្ដល់ជាមួកសុវត្ថិភាព និងស្ទីកគ័រចំណាំងផ្លាតដល់ ក្រសួងសាធារណការផងដែរ។ សន្លឹកស្ទីកគ័រចំណាំងផ្លាតដែលមានដាក់ពាក្យស្លោកសុវត្ថិភាពចរាចរណ៍របស់ ក្រសួងសាធារណការ ត្រូវបានបិទនៅលើទុក-ទុក របស់ Grab ដែលជួយបង្កើនលទ្ធភាពមើលឃើញនាពេល យប់។ បន្ថែមលើនេះ Grab និងក្រសួងសាធារណការនឹងរៀបចំក្បួនដង្ហែទុក-ទុក ជាប្រចាំខែដើម្បីលើកកម្ពស់ការ យល់ដឹងរបស់ សាធារណជនអំពីសុវត្ថិភាពចរាចរណ៍។ Grab ក៏បានដាក់ចេញនូវកម្មវិធីជំនួយជាក់លាក់នានា សម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាដៃគូអ្នកបើកបរ ដូចជាកម្មវិធី Share my Ride ការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងប៊ូតុងគ្រាអាសន្ន (Emergency Button) ក៏ដូចជាការពិនិត្យតាមដានពីចម្ងាយលើអ្នកបើកបរដើម្បីធានាថា ពុំមានអ្នកបើកបរណាម្នាក់កំពុងបើកបរទាំងនឿយហត់នោះឡើយ។

ក្រៅពីភាពជាដៃគូ និងកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ Grab ក៏បានចំណាយពេលលើសកម្មភាពផ្សេងៗ ដែលមានបំណងផ្ដល់ផលប្រយោជន៍ឲ្យបានច្រើនដល់សង្គមកម្ពុជាផងដែរ។ ក្នុងនោះរួមមានយុទ្ធនាការបរិច្ចាគ ថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា គាំទ្រដល់ទិវាសម្អាតពិភពលោក និងកម្មវិធី Pink Walk ដើម្បីលើកកម្ពស់ការយល់ ដឹងអំពីជំងឺមហារីកសុដន់។

អ្នកស្រី សុធាវី បានបន្ថែមថា៖ “ប្រតិបត្តិការឆ្នាំដំបូងរបស់យើងគឺពិតជាមមាញឹកមែនទែន ហើយយើងពិត ជាមានមោទនភាពចំពោះភាពជាដៃគូដែលយើងបានបង្កើតឡើង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងទម្លាប់ក្នុងការធ្វើអាជីវកម្មល្អស្អាតស្អំ។ ទាំងអស់នេះសុទ្ធតែបានជួយដល់អ្នកបើកបរនៅក្នុងប្រទេសកម្ពុជា បង្កើនប្រាក់ចំណូលរបស់ខ្លួន ហើយប្រកបកិច្ចការកាន់តែមានសុវត្ថិភាព ហើយជួយដល់អ្នកធ្វើដំណើរទាំងនៅ ក្នុងទីក្រុងភ្នំពេញ និងសៀមរាប ទទួលបាននូវដំណោះស្រាយក្នុងការធ្វើដំណើរដែលងាយស្រួល មានសុវត្ថិភាព និងមានតម្លៃសមរម្យ”។

ជាមួយនឹងការពង្រីកខ្លួនរបស់សេវាកម្ម Grab នៅកម្ពុជា ការរីកចម្រើនរបស់កម្មវិធី GrabRewards និងការដាក់ចេញបន្ថែមទៀតនូវសេវាដែលជួយដល់ការរស់នៅប្រចាំថ្ងៃពី Grab ដូច្នេះ ច្បាស់ណាស់នៅឆ្នាំ ក្រោយ Grab ច្បាស់ជាកាន់តែមមាញឹក និងមានផលិតភាពកាន់តែច្រើនជាងមុន។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មរបស់ Grab នៅកម្ពុជា សូមចូលទៅកាន់
www.grab.com/kh ឬ
www.facebook.com/GrabKH 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]