កាលពីពេលថ្មីៗនេះ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងប្រទេសចិន ដោយសារតែតារាចម្រៀង នៃប្រទេសកូរ៉េខាងត្បូង PSY ម្ចាស់បទ Gangnam Style បានបង្ហាញខ្លួននៅក្នុងប្រទេសចិន ជាមួយនឹងតារាម៉ូដែល Chi-Ling របស់ប្រទេសចិន។

យោងតាមប្រភពព័ត៌មាន មេដេលី របស់ប្រទេសចិន បានឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង PSY បានធ្វើដំណើរទៅប្រទេសចិន ដើម្បីធ្វើការសម្តែង ហើយការសម្តែងដំបូងរបស់គាត់ គឺត្រូវសម្តែងជាមួយនឹង តារាម៉ូដែលរបស់ប្រទេសចិន Chi-Ling នៅក្នុងកម្មវិធី Dragon TV ក្នុងរោងមហោស្រព Spring Festival ស្ថិតក្នុងប្រទេសចិន នៅរយៈពេលប្រហែលជាមួយខែទៀត។

ក្នុងនោះដែរ មានពាក្យចចាមអារាមថា តារាចម្រៀង PSY នឹងសម្តែងនូវភាពអស្ចារ្យមួយ ដើម្បីការរកចំនួលដ៏ច្រើនបំផុត ពោលគឺតារាចម្រៀង PSY ត្រូវលោតចុះពីលើឧទ្ធម្ភាគចក្រ មកលើឆាក។

យ៉ាងណាម៉ិញ តារាចម្រៀង PSY រូបនេះ បាននិយាយថា គាត់នឹងបង្ហាត់តារាម៉ូដែលប្រទេសចិន Chi-Ling រាំនូវក្បាច់ Gangnam Style (ក្បាច់រាំជិះសេះ) ហើយគាត់នឹងធ្វើឲ្យ កញ្ញា Chi-Ling មានឈ្មោះល្បី នៅពេលសម្តែង ដោយសារតែក្បាច់រាំនេះផងដែរ។



ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]