ភ្នំពេញ៖ បន្ទាប់ពីរោងចក្រនានា បានផ្ទុះកូដកម្ម មិនទាន់ចប់ និងមិនទាន់មានដំណោះរួចរាល់ផងនោះ នៅឯរោងចក្រស៊ីវីកាហ្គោលក្លិប កម្មករ-កម្មការិនី ប្រមាណជា ២០០នាក់ បាននាំធ្វើកូដកម្ម ក្នុងបំណងឱ្យក្រុមហ៊ុនដំឡើងប្រាក់ខែជូនពួកគេ និងដកតំណាងក្រុមហ៊ុនម្នាក់ឈ្មោះ ចាន អាន ចេញដោយសារ តំណាងរូបនេះ មិនគោរពច្បាប់ការងារ ។

ការផ្ទុះកូដកម្មនេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១២ ស្ថិត នៅខាងមុខរោងចក្រភូមិ អករំដួល សង្កាត់ត្រញំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីតំណាងកម្មករម្នាក់បានឱ្យដឹងថា ការផ្ទុះកូដកម្មនេះ កើតឡើងដោយសារកាលពីខែ មករា ពួកគាត់ធ្លាប់បានដាក់សំណើចំនួន ៨ចំណុចជូនដល់ក្រុមហ៊ុន តែត្រូវក្រុមហ៊ុនច្រានចោលរហូត ទោះបីមានការអន្តរាគមន៍ពីក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាលទៀត ក៏ក្រុមហ៊ុនមិនព្រមដែរ ទើបពួកគាត់សម្រេចធ្វើកូដកម្មនេះតែម្ដងទៅ ដើម្បីឱ្យក្រុមហ៊ុនមុខរកដំណោះស្រាយជូន ហើយប្រសិន មិនរកដំណោះស្រាយទេនោះ ពួកគាត់នឹងបន្ដធ្វើកូដកម្មរហូតដល់មានដំណោះស្រាយ៕

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]