ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ម្សិលមិញនេះ កញ្ញា រំដួលលិចទឹក ដែលគ្រប់គ្នាស្គាល់ថាជា ឌីហ្សាញន័រល្បីឈ្មោះមួយរូប ប្រចាំប្រទេសកម្ពុជា បានប្រារព្ធធ្វើឡើងនូវកម្មវិធីបើកសន្និសិទកាសែត បើកដំណើរការជាផ្លូវការនូវព្រឹត្តិការណ៍ ប្រកួតកញ្ញាឯកលំដាប់ពិភពលោកថ្មីបំផុតមួយ ដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជាពីមុនមក គឺព្រឹត្តិការណ៍ប្រកួតបវរកញ្ញាឯកភពផែនដីកម្ពុជា ២០១៩ (Miss Planet Cambodia 2019)។

នេះបើយោងតាមការលើកឡើងរបស់កញ្ញា រំដួលលិចទឹក បានឲ្យដឹងថា នេះគឺលើកទីមួយ ហើយក៏ជាឆ្នាំដំបូងបំផុតផងដែរ ដែលកម្ពុជាយើង នាំយកមកនូវ ព្រឹត្តិការណ៍ប្រកួតកញ្ញាឯកភពផែនដីនេះ។ ហើយនៅក្នុងអំឡុងដើមឆ្នាំ២០១៩ ខាងមុននេះផងដែរ ការប្រកួតកញ្ញាឯកភពផែនដី ២០១៩ ( Miss Planet Internation 2019) នឹងចាប់ផ្តើមដំណើរការជ្រើសប្រកួតជាផ្លូវការ ដោយមានបេក្ខនារីរាប់រយរូបទូទាំងពិភពលោក ដែលសុទ្ធសឹងតែជា កញ្ញាឯកភពផែនដីប្រចាំប្រទេសនីមួយៗរបស់ពួកគេ មកធ្វើការប្រកួតចម្រុះស្វែងរកម្ចាស់ម្កុដឆ្នាំ២០១៩យ៉ាងពិតប្រាកដ។

ដោយឡែក អ្វីដែលគួរឲ្យរំភើបជាងនេះទៅទៀតនោះ នៅក្នុងវគ្គចម្រុះផ្តាច់ព្រ័ត្រនៃការប្រកួត Miss Planet Internation 2019នេះ នឹងប្រារព្ធធ្វើឡើងនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់តែម្តង ពោលគឺកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះ នៅក្នុងកម្មវិធីប្រកួតកញ្ញាឯកលំដាប់ថ្នាក់ពិភពលោក Miss Planet Internation 2019 ។

រំដួលលិចទឹក

គួរបញ្ជាក់ផងដែរថា គោលបំណងនៃការបង្កើតនូវកម្មវិធី ប្រកួតកញ្ញាឯកភពផែនដីកម្ពុជា ២០១៩ ឬ (Miss Planet Cambodia 2019)នេះឡើង គឺដើម្បីជ្រើសរើសកញ្ញាឯក ដែលមានភាពស្រស់ស្អាត វៃឆ្លាត និងមានចំណេះដឹង ព្រមទាំងមានការទាក់ទងទៅនឹង សិល្បៈវប្បធម៌ជាតិផងដែរ។ មិនតែប៉ុណ្ណោះ ការប្រកួតកញ្ញាឯកភពផែនដីកម្ពុជា ២០១៩ នេះផងដែរ គឺបានផ្តោតទៅលើ ការថែរក្សាបរិស្ថាន ធម្មជាតិ រួមបញ្ចូលទាំងសិល្បៈវប្បធម៌ និងកិច្ចការងារសង្គមផងដែរ៕

ប្រកួតកញ្ញាឯកភពផែនដីកម្ពុជា ២០១៩
ប្រកួតកញ្ញាឯកភពផែនដីកម្ពុជា ២០១៩
ប្រកួតកញ្ញាឯកភពផែនដីកម្ពុជា ២០១៩
ប្រកួតកញ្ញាឯកភពផែនដីកម្ពុជា ២០១៩
រំដួលលិចទឹក
ប្រកួតកញ្ញាឯកភពផែនដីកម្ពុជា ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រំដួល លិចទឹក