ហុងកុង៖ បុរសវ័យក្មេងដែលមានងារជាមហាសេដ្ឋី Bitcoin ត្រូវបានចាប់ខ្លួន បន្ទាប់ពីបាចលុយពេញមេឃ។

កាលពីថ្ងៃសុក្រកន្លងទៅនេះ នៅតំបន់ Kowloon ក្នុងទីក្រុងហុងកុង បុរសម្នាក់មានឈ្មោះ Wong Ching Kit អាយុ ២៤ ឆ្នាំ មានរហស្សនាមជាមហាសេដ្ឋី Bitcoin ត្រូវបានចាប់ខ្លួន បន្ទាប់ពីបាចលុយពេញមេឃ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

មុនពេលបាចលុយ គេបានសួរអ្នកនៅទីនោះថា៖ «តើអ្នកជឿថាលុយពិតជាអាចធ្លាក់ពីលើមេឃមកដែរឬទេ?» បន្ទាប់មកគេក៏ប្រាប់កូនចៅរបស់គេឱ្យបាចលុយពេញមេឃដោយក្នុងនោះសុទ្ធតែក្រដាសប្រាក់ ១០០ ដុល្លារហុងកុង។

បន្ថែមពីនេះទៀត បុរសម្នាក់នេះបានអះអាងថាខ្លួនគឺជាព្រះដែលលួចពីអ្នកមាន និងជួយអ្នកក្រប្រៀបដូចជាតួអង្គនៅក្នុងរឿង Robin Hood អីចឹង។

ក្រោយមកបន្ទាប់ពីរឿងនេះបានល្បីពេញទីក្រុងហុងកុងមក កាលពីថ្ងៃអាទិត្យកន្លងទៅនេះលោក Wong ត្រូវបានចាប់ខ្លួនពីបទបង្កអសន្តិសុខក្នុងសង្គម និងត្រូវទទួលទោសតាមច្បាប់។

យ៉ាងណាមិញ យើងពុំទាន់ដឹងច្បាស់ពីចំនួនទឹកប្រាក់ជាក់លាក់ដែលលោក Wong បានបាចនោះទេ តែខាងសមត្ថកិច្ចបានរាយការណ៍ថា ពួកគេប្រមូលបានលុយ ៦០០ សន្លឹកស្មើនឹង ៦០០០ ដុល្លារហុងកុង ខណៈពេលមានពាក្យចចាមអារាមបាននិយាយថា ទឹកប្រាក់សរុបដែលបាចនៅថ្ងៃនោះគឺមានចំនួនរហូតដល់ ១០០ លានដុល្លារហុងកុង៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

លោក Wong Ching Kit ត្រូវបានប៉ូលិសចាប់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]