ចិន៖ សព្វថ្ងៃអត្រាប្រជាជនសរុបនៅប្រទេសចិនមានចំនួនដល់ ១,៤២ ពាន់លាននាក់ហើយ។ ចំណែកខេត្តល្បីៗជាច្រើនកំពុងរីកមុខមាត់លើឆាកអន្តរជាតិដោយសារការអភិវឌ្ឍន៍គ្រប់វិស័យ។ ចំណែកអត្រាប្រជាជនក្នុងខេត្តនីមួយៗក៏មានភាពកើនឡើងជាលំដាប់។

ក្នុងខេត្តក្វាងទុងដែលជាខេត្តមួយមានអត្រាប្រជាជនច្រើនលើសលប់ ដល់ទៅ ១១០លាននាក់ឯណោះ។នេះយោងតាមការសិក្សាស្រាវជ្រាវរបស់វេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum ដែលបានចេញផ្សាយរបាយការណ៍ថ្មីក្នុងថ្ងៃ ១៨ ខែធ្នូ ឆ្នាំ២០១៨។ 

ខាងក្រោមនេះគឺជាខេត្តល្បីៗនៅប្រទេសចិនទាំង១០នេះ មានអត្រាប្រជាជនប្រហាក់ប្រហែលនឹង ចំនួនប្រជាជនសរុបក្នុងប្រទេសធំៗជុំវិញពិភពលោក៖

១០. ខេត្តសានស៊ី (Shanxi) , អត្រាប្រជាជនសរុប ៣៧លាននាក់

គេបានប្រៀបធៀបចំនួនប្រជាជននៅខេត្តសានស៊ីជាមួយនឹងប្រជាជនសរុបក្នុងប្រទេសកាណាដា។ អត្រាប្រជាជនរវាងខេត្តសានស៊ី និងចំនួនប្រជាជនសរុបក្នុងប្រទេសកាណាដាគឺប្រហាក់ប្រហែលគ្នាពោលគឺ ៣៧លាននាក់។

ខេត្តសានស៊ី (Shanxi)
ប្រទេសកាណាដា

៩. ខេត្តលាវនីង (Liaoning) , អត្រាប្រជាជនសរុប ៤៤លាននាក់

អត្រាប្រជាជនចិនសរុបក្នុងខេត្តលាវនីងមានចំនួនដល់ទៅ ៤៤លាននាក់។ គេប្រៀបធៀបចំនួនប្រជាជនខេត្តមួយនេះជាមួយនឹងប្រជាជនសរុបក្នុងប្រទេសអេស្ប៉ាញ។

ខេត្តលាវនីង
ប្រទេសអេស្ប៉ាញ

៨. ខេត្តហ្គង់ស៊ី (Guangxi) , អត្រាប្រជាជនសរុប ៤៨លាននាក់

អត្រាប្រជាជនចិនក្នុងខេត្តហ្គង់ស៊ី មានចំនួនប្រហាក់ប្រហែលគ្នានឹងចំនួនប្រជាជនសរុបក្នុងប្រទេសកូឡុំប៊ី (Colombia)។  

ខេត្តហ្គង់ស៊ី
ប្រទេសកូឡុំប៊ី

៧. ខេត្តចឺជាំង (Zhejiang) , អត្រាប្រជាជនសរុប ៥៦លាននាក់

អត្រាប្រជាជនចិនក្នុងខេត្តចឺជាំង មានចំនួនប្រហាក់ប្រហែលគ្នានឹងចំនួនប្រជាជនសរុបក្នុងប្រទេសអាហ្វ្រិកខាងត្បូង (South Africa)។  

ខេត្តចឺជាំង
ប្រទេសអាហ្វ្រិកខាងត្បូង

៦. ខេត្តអានយូ (Anhui) , អត្រាប្រជាជនសរុប ៦២លាននាក់

អត្រាប្រជាជនចិនក្នុងខេត្តអានយូ មានចំនួនប្រហាក់ប្រហែលគ្នានឹងចំនួនប្រជាជនសរុបក្នុងប្រទេសបារាំង ។  

ខេត្តអានយូ
ប្រទេសបារាំង

៥. ខេត្តហ៊ូណាន (Hunan) , អត្រាប្រជាជនសរុប ៦៨លាននាក់

អត្រាប្រជាជនចិនក្នុងខេត្តហ៊ូណាន មានចំនួនប្រហាក់ប្រហែលគ្នានឹងចំនួនប្រជាជនសរុបក្នុងចក្រភពអង់គ្លេស ។  

ខេត្តហ៊ូណាន
ចក្រភពអង់គ្លេស

៤. ខេត្តស៊ីឈួន (Sichuan) , អត្រាប្រជាជនសរុប ៨៣លាននាក់

អត្រាប្រជាជនចិនក្នុងខេត្តស៊ីឈួន មានចំនួនប្រហាក់ប្រហែលគ្នានឹងចំនួនប្រជាជនសរុបក្នុងប្រទេសអាល្លឺម៉ង។  

ខេត្តស៊ីឈួន
ប្រទេសអាឡឺម៉ង

៣. ខេត្តហឺណាន (Henan) , អត្រាប្រជាជនសរុប ៩៥លាននាក់

អត្រាប្រជាជនចិនក្នុងខេត្តហឺណាន មានចំនួនប្រហាក់ប្រហែលគ្នានឹងចំនួនប្រជាជនសរុបក្នុងប្រទេសអេហ្ស៊ីប។ 

ខេត្តហឺណាន

២. ខេត្តសានទុង (Shandong) , អត្រាប្រជាជនសរុប ១០០លាននាក់

អត្រាប្រជាជនចិនក្នុងខេត្តសានទុង មានចំនួនប្រហាក់ប្រហែលគ្នានឹងចំនួនប្រជាជនសរុបក្នុងប្រទេសវៀតណាម។  

ខេត្តសានទុង
ប្រទេសវៀតណាម

១. ខេត្តក្វាងទុង (Guangdong) , អត្រាប្រជាជនសរុប ១១០លាននាក់

អត្រាប្រជាជនចិនក្នុងខេត្តក្វាងទុង មានចំនួនប្រហាក់ប្រហែលគ្នានឹងចំនួនប្រជាជនសរុបក្នុងប្រទេសហ្វីលីពីន៕

ខេត្តក្វាងទុង
ប្រទេសហ្វីលីពីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]