ថៃ៖ ជីវិតពិតរបស់តារានីមួយៗ ខុសប្លែកពីជីវិតនៅក្នុងរឿងដែលពួកគេបានសម្តែង ជាពិសេសគឺរឿងស្នេហា គ្មាននរណាម្នាក់អាចបង្ខំបេះដូងឱ្យស្រលាញ់អ្នកនេះ ឬស្រលាញ់អ្នកនោះបានតាមចិត្តចង់នោះទេ។

ជាក់ស្តែងតារាសម្តែងប្រុសល្បីៗទាំងនេះ សុទ្ធតែត្រូវបានអ្នកគាំទ្រចាប់គូឱ្យជាមួយនឹងតារាស្រីល្បីៗនៅពេលពួកគេសម្តែងរួមគ្នា ប៉ុន្តែការចាប់គូបានតែត្រឹមធ្វើឱ្យអ្នកទស្សនាបញ្ចូលអារម្មណ៍ទៅតាមសាច់រឿងតែប៉ុណ្ណោះ តែធាតុពិតនៅខាងក្រៅគឺមិនដូច្នោះទេ ព្រោះកម្លោះសង្ហាទាំងនេះ សុទ្ធតែមានម្ចាស់បេះដូងរបស់ខ្លួនជានារីអ្នកនៅក្រៅរង្វង់សិល្បៈរួចទៅហើយ។

ហើយម្នាក់ៗក៏សុទ្ធតែជានារីដែលមានរូបសម្រស់ស្រស់ស្អាត គ្រាន់តែមិនសូវបញ្ចេញមុខឱ្យគេឯងបានស្គាល់ប៉ុណ្ណោះ តែទោះបីជាយ៉ាងនេះក្តីក៏នៅចុងឆ្នាំ ២០១៨ នេះ ស្រាប់តែតារាប្រុសល្បីទាំងនេះលែងបិទបាំងមុខមាត់គូស្នេហ៍ខ្លួន ដែលពួកគេបានបង្ហាញតែម្តង បន្ទាប់ពីស្រលាញ់គ្នាបានមួយរយៈកន្លងមក។

ក្នុងនោះដែរ យើងឃើញរួមមានដូចជា៖

១) តារាសម្តែង James Jirayu ៖ ត្រូវបានអ្នកគាំទ្រចាប់គូគ្នាជាមួយនឹងកញ្ញា Bella Ranne ពេលពួកគេសម្តែងរឿង «ភរិយាបណ្តូលចិត្ត» តែថ្មីៗនេះកម្លោះសង្ហា James Jirayu បានបើកបង្ហាញមុខមាត់សង្ហាពិតរបស់ខ្លួនដែលជានារីក្រៅសិល្បៈទៅវិញ ដោយអ្នកទាំងពីរត្រូវបានគេដឹងថាស្រលាញ់គ្នាជាយូរមកហើយដែរ គ្រាន់តែទើបតែបែកធ្លាយមួយរយៈពេលចុងក្រោយមកនេះប៉ុណ្ណោះ។  

James Jirayu
នារីជាគូស្នេហ៍

២) តារាសម្តែង Great Warintorn ៖ ក៏បានសេពគប់មើលចិត្តគ្នាយ៉ាងផ្អែមល្ហែមជាមួយនឹងអ្នកគ្រូពេទ្យរូបស្អាតម្នាក់ផងដែរ ដែលរឿងរ៉ាវអ្នកទាំងពីរបានត្រូវបើកបង្ហាញកាលពីពេលថ្មីៗនេះធ្វើឱ្យហ្វេនៗ ពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។

Great Warintorn
Great និងនារីជាគូស្នេហ៍

៣) តារាចម្រៀង និងសម្តែង Ar Nuttaphol ៖ បន្ទាប់ពីបែកផ្លូវគ្នាជាមួយនឹងសង្សារចាស់ តារាសម្តែងប្រុសរូបនេះក៏ល្បីថាកំពុងតែសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយនឹង Net Idol វ័យក្មេង និងមានសម្រស់ស្រស់ស្អាតផងដែរ។ ហើយមកដល់ចុងឆ្នាំនេះពួកគេក៏បានបើកបង្ហាញទំនាក់ទំនងស្នេហាជាមួយគ្នាជាផ្លូវការ ដើម្បីត្រៀមស្វាគមន៍ឆ្នាំថ្មីល្មម ដោយបានទទួលការអបអរសាទរពីបណ្តាហ្វេនៗជាច្រើននាក់ទៀតផង។ 

Ar Nuttaphol
Ar Nuttaphol និងគូស្នេហ៍

៤) តារាសម្តែង Petch Karoonpon ៖ ជាតារាដែលបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែនៅមិនទាន់មានប្រពន្ធកូននឹងគេសោះ រហូតមកដល់ពេលបានជួបនឹងនារីវ័យក្មេងដែលមានអាយុទើបតែ ២១ ឆ្នាំប៉ុណ្ណោះ ធ្វើឱ្យលោកលង់ស្នេហ៍ និងចង់រៀបការជាមួយ។ តែស្រីស្អាតរូបនេះនៅមិនទាន់រៀនចប់ទេ និងមានអាយុប្អូនលោកដល់ទៅ២១ឆ្នាំ ខណៈឆ្នាំនេះតារាសម្តែង Petch មានអាយុ ៤២ ឆ្នាំទៅហើយ។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏ទំនាក់ទំនងរបស់អ្នកទាំងពីរក៏ទើបតែបើកបង្ហាញថ្មីៗនេះដែរ ដោយលោកធ្លាប់បានប្រាប់ថា លោកជឿគ្រូទាយដែលមើលឱ្យថា ខ្លួនត្រូវយកនារីដែលមានវ័យក្មេងជាង ទើបជីវិតគូទទួលបានជោគជ័យច្រើន៕ 

Petch Karoonpon
Petch Karoonpon និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]