ចិន៖ ក្រោយពីតារាសម្តែងដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ ស្ងាត់ពីការងារសិល្បៈ ឃើញថាមហាជនក៏ដូចជាអ្នកគាំទ្ររបស់នាង ក៏បាននាំគ្នាទៅចាប់អារម្មណ៍ទៅលើចំណងគ្រួសារ ដ៏មានសុភមង្គលរបស់នាង ក្រោមការទទួលបានភាពកក់ក្តៅពីស្វាមី។

គ្រួសារដ៏មានសុភមង្គលមួយនេះ ក៏បានធ្វើឲ្យមហាជនជាច្រើនតែងតែលួចសរសើរដល់ពួកគេគ្រប់គ្នា ដែលគ្រប់ពេលពួកគេតែងតែរកក្តីសុខ និងភាពរីករាយជូនគ្រួសារជានិច្ច។ ជាក់ស្តែងនាព្រឹកមិញនេះដែរ អ្នកម្តាយលោកឪពុកសម័យថ្មីៗរូបនេះ បាននាំគ្នា ដើរលេងនៅក្រៅប្រទេសជាលើកដំបូង ជាមួយនឹងកូនស្រីសំណព្វដែលមានអាយុទើបតែប៉ុន្មានខែប៉ុណ្ណោះ។

ដោយក្នុងនោះនាងបានរៀបចំ ទៅដើរលេងកម្សាន្តជាលក្ខណៈគ្រួសារ ដែលបានជ្រើសរើសទីក្រុងម៉ាកាវ សម្រាប់ការធ្វើដំណើរដើរលេងជាមួយកូនស្រីរបស់ខ្លួនជាលើកដំបូង មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានបង្ហាញ សកម្មភាពយ៉ាងមានសុភមង្គលបំផុត នៅក្នុងរូបភាពជាច្រើនសន្លឹកផងដែរ។

បន្ទាប់ពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជាសប្បាយ និងរំភើបចិត្តចំពោះពួកគេ ដែលតែងតែមានសុភមង្គលសម្រាប់គ្រួសារគ្រប់ពេល ទោះបីជានាង និងស្វាមីមានការងារច្រើនត្រូវធ្វើយ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងស្វាមី
គង់ ចាន់ស្រីមុំ នាំកូនស្រីដើរលេងក្រៅប្រទេស

គីម សីហា និងកូនស្រី
គីម សីហា និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ