ថៃ៖ កម្មវិធីប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោក Miss Universe ឆ្នាំ២០១៨ ដែលប្រារព្ធនៅប្រទេសថៃ បានបញ្ចប់កាលពីម្សិលមិញនេះយ៉ាងរលូន ដោយម្ចាស់មកុដសម្រាប់ឆ្នាំនេះ បានទៅលើបវរកញ្ញា Catriona Gray មកពីប្រទេសហ្វីលីពីន។

ដោយឡែក ក្រោយពីបញ្ចប់កម្មវីធី Miss Universe នេះភ្លាម ស្រាប់តែមានគណនីអ៊ីស្តារក្រាមមួយ បានបង្ហោះអំពីលទ្ធផលពិន្ទុសរុប នៃការប្រកួតរបស់បវរកញ្ញា នីមួយៗចំនួន៣០ប្រទេស ដែលមានពិន្ទុខ្ពស់ជាងគេក្នុងចំណោមបវរកញ្ញាចំនួន៩០ប្រទេសដែលចូលរួម។

ក្នុងនោះដែរ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ក្នុងចំណោមពិន្ទុសរុបខ្ពស់ជាងគេទាំង​៣០ប្រទេស គេសង្កេតឃើញថា ក៏មានប្រទេសកម្ពុជាផងដែរ ដែលជាប់ចំណាត់ថ្នាក់លេខ ២៨ ក្នុងពិន្ទុ ៧.១០ ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ បានបង្ហាញឲ្យឃើញថា សមត្ថភាពរបស់កញ្ញា រឿន ណាត ដែលតំណាងឲ្យប្រទេសកម្ពុជា ពិតជាមិនធម្មតានោះទេ ព្រោះថានាងក៏ទទួលបានចំណាត់ថ្នាក់លេខ២៨ ក្នុងចំណោមបវរកញ្ញា ដែលមានសមត្ថភាពខ្លាំងៗមកពី៩០ប្រទេស ដែលចូលរួមផងដែរ។ ម៉្យាងវិញទៀត មហាជនមួយចំនួនក៏បានបង្ហាញអារម្មណ៍សោកស្តាយ ព្រោះថានៅខ្វះតែប៉ុន្មានពិន្ទុទៀតតែប៉ុណ្ណោះ កញ្ញា រឿន ណាត ប្រាកដជាអាចជាប់ចូលក្នុង Top 20 ដើម្បីប្រកួតបន្ត ដណ្តើមយកមកុដបាត់ទៅហើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

រឿន ណាត
រឿន ណាត
រឿន ណាត
រឿន ណាត
ពិន្ទុសរុបកម្មវិធី Miss Universe
ពិន្ទុសរុបកម្មវិធី Miss Universe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត