ថៃ៖ រឿងរ៉ាវជីវិតគូស្វាមីភរិយា តារាស្រី Panadda ដែលគេស្គាល់ថាជា Miss Thailand ឆ្នាំ២០០០ បានក្លាយជាប្រធានបទ ដែលមហាជនកំពុងតែតាមដាន ចង់ដឹងមូលហេតុដែលតារាស្រីរូបនេះ និងស្វាមីវ័យក្មេង សម្រេចលែងលះគ្នា ក្រោយពេលទើបតែរៀបការបាន៤ឆ្នាំ។

ជាការពិតណាស់ កាលពីពេលថ្មីៗនេះ តារាស្រី Panadda ក៏បានប្រកាសពីការលែងលះជាមួយនឹងអតីតស្វាមីខ្លួន ដោយក្នុងនោះ នាងបានត្រឹមតែប្រាប់ថា ដោយសារតែមិនអាចរស់នៅ ចុះសម្រុងគ្នាបានតែប៉ុណ្ណោះ។

តែអ្វីដែលភ្ញាក់ផ្អើលនោះ តាមរយៈការធ្វើសន្និសីទកាសែត កាលពីម្សិលមិញនេះ បានឲ្យដឹងថា ការពិតស្វាមីវ័យក្មេងនាង បានលួចលាក់មានស្រីថ្មី ដោយក្នុងនោះ បានយកទ្រព្យសម្បត្តិ ដូចជាថវិកា និងរថយន្តទំនើប ដែលជាលុយផ្ទាល់ខ្លួន របស់ Panadda ទៅឲ្យនារីម្នាក់នោះថែមទៀតផង។

ទន្ទឹមនឹងនោះ ក៏មានមហាជនជាច្រើន បានជួយលើកទឹកចិត្ត និងបានចូលរួមសោកស្ដាយ ចំពោះការបែកបាក់ចំណងអាពាហ៍ពិពាហ៍លើកទី២នេះ របស់តារាស្រីរូបនេះ ហើយក៏សង្ឃឹមថាថ្ងៃណាមួយ នាងនឹងបានជួបជីវិតគ្រួសារពិតប្រាកដមួយដូចគេផ្សេងផងដែរ៕  

Panadda
Panadda
Panadda
Panadda និងអតីតស្វាមី
Panadda និងអតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]