ហុងកុង៖ បន្ទាប់ពីត្រឡប់មកទីក្រុងហុងកុងវិញ កូនស្រីលួចលាក់របស់លោក Jackie Chan ហៅឈិន ឡុង បានបង្កើតរឿងថ្មីមួយទៀតដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។

កូនស្រីលួចលាក់ឈិន ឡុង អ្នកនាង Etta Ng និងប្រពន្ធ Andi Autumn ត្រូវបានបណ្តេញចេញពីសណ្ឋាគារមួយកន្លែងនៅសង្កាត់ម៉ុងកុក ក្នុងទីក្រុងហុងកុង បន្ទាប់ពីស្នាក់នៅសណ្ឋាគារអស់រយៈពេល ៥ យប់ចំណាយអស់ ២,២៥០ ដុល្លារហុងកុង (២៨៧ ដុល្លារអាមេរិក) តែគ្មានប្រាក់បង់។ ម្ចាស់សណ្ឋាគារបាននិយាយថា លោកមិនស្គាល់អត្តសញ្ញាណពួកគេទាំងពីរទេ ដឹងត្រឹមតែថាពួកគេគឺជាតារាម៉ូដែល ហើយពួកគេបានឱ្យប្រាក់លោក ២០ ដុល្លារហុងកុង (២.៥៦ ដុល្លារអាមេរិក) ដោយអះអាងថាពួកគេមានប្រាក់តែប៉ុណ្ណឹង។  

Etta Ng និងប្រពន្ធ

ក្រោយមក ម្តាយរបស់អ្នកនាង Etta Ng ក៏មកដោះស្រាយបញ្ហានេះ។ គួរឱ្យដឹងផងដែរម្តាយ Etta Ng អ្នកស្រី Ella Ng គឺជាអតីតបរវកញ្ញាហុងកុង និងធ្លាប់មានរឿងអាស្រូវស្នេហាលួចលាក់ជាមួយនឹងលោកឈិន ឡុង កាលពីឆ្នាំ ១៩៩៩។

យ៉ាងណាមិញ អ្នកនាង Etta Ng (ស្រីស្រលាញ់ស្រី) បានរៀបការជាមួយនឹងមិត្តស្រីរបស់ខ្លួន Andi Autumn  កាលពីខែមុននៅក្នុងប្រទេសកាណាដា។ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេបាននិយាយថា ពួកគេនឹងត្រលប់មករស់នៅក្នុងទីក្រុងហុងកុងវិញជាមួយនឹងម្តាយរបស់គេ។

ជាក់ស្តែងនៅក្នុងសៀវភៅ «Never Grow Up» របស់លោកឈិន ឡុង លោកក៏បានសារភាពថាខ្លួនធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងស្រីញីជាច្រើនផងដែរ ប៉ុន្តែលោកមិនបានបញ្ចេញឈ្មោះ Ella Ng ឬអ្នកណាម្នាក់នោះទេ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Etta Ng និងប្រពន្ធ
Etta Ng និងប្រពន្ធ
Etta Ng និងប្រពន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]