ថៃ៖ ទោះបីជាមិនទទួលបានជ័យលាភីនៅក្នុងការប្រកួតនៅក្នុងកម្មវិធី Miss Universe 2018 នេះ យ៉ាងណាក្តី តែបវរកញ្ញាកម្ពុជារឿន ណាត បានធ្វើឲ្យមហាជនក៏ដូចជាប្រជាជនខ្មែរជាច្រើន ពិតជារំភើប និងសប្បាយរីករាយ ចំពោះការខិតខំប្រឹងប្រែង ដ៏លំបាករបស់នាងយ៉ាងខ្លាំង។

ខណៈពេលដែលមិនទទួលបានជ័យជំនះឲ្យប្រទេសកម្ពុជា បវរកញ្ញារូបនេះក៏សប្បាយចិត្ត និងមិនខូចចិត្តនោះទេ ហើយនាងនឹងយកបទពិសោធន៍ទាំងប៉ុន្មានទៅប្រាប់ដល់ Miss Universe កម្ពុជាជំនាន់ក្រោយៗទៀត ដើម្បីឲ្យពួកគេបានដឹងពីកម្មវិធីកាន់តែច្បាស់។

ជាក់ស្តែងកាលពីម្សិលមិញនេះ ក៏មានកម្មវិធីជប់លៀងមួយ ដែលជាការលើកទឹកចិត្តដល់ បវរកញ្ញារបស់យើង តែអ្វីដែលមហាជនបានចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺ ម៉ូតសម្លៀកបំពាក់ពណ៌ក្រហម ដ៏ស្រស់ស្អាតដែលបានច្នៃឡើងយ៉ាងគួរ ឲ្យទាក់ទាញយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ សម្រស់របស់នាងក៏កាន់តែលេចធ្លោ និងកាន់តែស្អាតយ៉ាងខ្លាង ថែមទាំងបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសរសើរដល់រូបនាងគ្រប់គ្នា ជាពិសេសពួកគេមិនភ្លេចជាមួយនឹងពាក្យ លើកទឹកចិត្តទៅកាន់នាងតាមរយៈ បណ្តាញសង្គមហ្វេសប៊ុកនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

បវរកញ្ញាកម្ពុជារឿន ណាត
បវរកញ្ញាកម្ពុជារឿន ណាត
បវរកញ្ញាកម្ពុជារឿន ណាត
រឿន ណាត​ ក្នុងឈុតក្រហមដ៏ស្អាត
រឿន ណាត​ ក្នុងឈុតក្រហមដ៏ស្អាត
រឿន ណាត​ ក្នុងឈុតក្រហមដ៏ស្អាត
រឿន ណាត​ ក្នុងឈុតក្រហមដ៏ស្អាត
រឿន ណាត​ ក្នុងឈុតក្រហមដ៏ស្អាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត