ភ្នំពេញ៖ អស់រយៈជាង១មួយឆ្នាំទៅហើយ ដែលតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កុមារា ពេជ្រ ថៃ និងកុមារា ឡុង លីគ័ង្គ បានសាងប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងគំហុក តាមរយៈបទចម្រៀងរបស់ពួកគេ។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះដែរ គេក៏សង្កេតឃើញថា វត្តមានរបស់តារាចម្រៀងទាំងពីរដួង ហាក់មានភាពស្ងប់ស្ងាត់ខ្លាំង ព្រោះគេកម្រនឹងឃើញអ្នកទាំងពីរឡើងឆាករាល់អាទិត្យ ដូចកាលពីមុននោះទេ។

តួយ៉ាង ស្រាប់តែកាលពីប៉ុន្មានថ្ងៃមុននេះ កុមារា ពេជ្រ ថៃ និងកុមារា លីគ័ង្គ ត្រូវបានអញ្ចើញឲ្យចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីមួយរបស់ប៉ុស្តិ៍ហង្សមាស ដែលធ្វើឲ្យគ្រប់គ្នារំភើបចិត្តខ្លាំងមែនទែន ក្រោយពីឃើញបែបនេះ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរក៏បានច្រៀងរួមគ្នាផងដែរ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ ដោយហេតុតែបែកគ្នា និងខាងច្រៀងជាមួយគ្នាយូរ ពេជ្រ ថៃ ថែមទាំងថើបថ្ពាល់ លីគ័ង្គ ទាំងកណ្តាលឆាកថែមទៀតផង។

ទោះជាយ៉ាងណាក្តី ការសម្តែងរបស់អ្នកទាំងពីរលើឆាកម្តងនេះ ពិតជាធ្វើឲ្យគ្រប់គ្នាជក់ចិត្តខ្លាំងមែនទែន ហើយអ្នកគាំទ្រក៏នៅតែចង់ឃើញអ្នកទាំងពីរ ឡើងឆាកច្រៀងរួមគ្នាឲ្យបានច្រើនជាងនេះ នៅពេលក្រោយទៀតផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ថៃ និង លីគ័ង្គ
ថៃ និង លីគ័ង្គ
ថៃ និង លីគ័ង្គ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ