ថៃ៖ ពេលនេះទំនាក់ទំនងស្នេហាបែកបាក់​ រវាងតារាសម្តែងស្រី Varit Thisa និង លោក Punjan Pramaដែលជាអតីតមិត្តប្រុស កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ហ្វេនជាច្រើននាក់ផងដែរ។

ស្របពេលជាមួយគ្នានេះដែរ តារាប្រុសល្បីៗមួយចំនួនទៀតក៏ត្រូវបានគេដឹងដែរថា ពួកគេក៏ធ្លាប់ជាអតីតគូស្នេហ៍របស់ តារាស្រី Varit Thisaដែរ មុនពេលនាង ផ្ដើមមកទាក់ទងជាមួយនឹង លោក Punjan Prama ដែលជាមិត្តប្រុសចុងក្រោយគេនេះដែរ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏ Varit Thisa នៅតែមិនទាន់បានជួបស្នេហាពិតនៅឡើយ ដោយបច្ចុប្បន្នរូបនាង បានសម្រេចចែកផ្លូវគ្នានឹងតារាប្រុស Punjan ក្រោយទាក់ទងគ្នាជិតកន្លះឆ្នាំមកនេះ។

ហើយអ្វីដែលគួរឲ្យអាណិត តារាស្រីរូបនេះថែមទៀតនោះ នៅក្នុងចំណោមអតីតសង្សារនាងទាំងប៉ុន្មាន ត្រូវបានគេសង្កេតឃើញថា មានទំនាក់ទំនងគ្នាមិនបានលើសពីរយៈពេលមួយឆ្នាំនោះឡើយ។

ប៉ុន្តែទោះជាយ៉ាងណាមិញ អ្វីដែលធ្វើឲ្យមហាជន និងជាពិសេសហ្វេនៗតារាស្រីរូបនេះ មានការកោតសសើរ ចំពោះរូបនាងនោះ គឺថានាងជាមនុស្សស្រីម្នាក់ ដែលពិតជារឹងមាំ ដោយហ៊ានតស៊ូខ្លាំង នៅក្នុងជីវិតស្នេហា បើទោះបីជាបានជួបរឿងមិនសមបំណងច្រើនលើកមកហើយក៏ដោយ៕ 

Varit Thisa
Varit Thisan និង​ Punjan Prama
Varit Thisan និង​ Weir
Varit Thisan និង​ Weir
Varit Thisan និង​ Gun
Varit Thisan និង​ Mik

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]