ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយ និងលក់រថយន្ត FORD ប្រចាំប្រទេសកម្ពុជា បានធ្វើការរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលស្ដីអំពី «សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life» ដែលប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៨ នៅក្នុងប្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមប្រមាណជាង ២០០ នាក់។

អ្នកចូលរួមប្រមាណជាង ២០០ នាក់
វគ្គបណ្ដុះបណ្ដាល

កម្ពុជាជាប្រទេសទី ៤០ ដែលបានបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី «សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life» ដែលក្នុងនោះមានអ្នកបើកបរ ដែលមានប័ណ្ណបើកបរចូលរួមជាង ២០០ នាក់ រួមមានមន្ត្រីរាជការ អ្នកបើកបររថយន្តដឹកទំនិញធំៗពីស្ថាប័នរដ្ឋ និងឯកជន រួមទាំងអតិថិជន Ford បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល ២ ថ្ងៃនេះដោយឥតគិតថ្លៃ។

វគ្គបណ្ដុះបណ្ដាល
វគ្គបណ្ដុះបណ្ដាល
វគ្គបណ្ដុះបណ្ដាល

គោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង គឺដើម្បី៖ 

១.បង្រៀនអ្នកដែលទើបនឹងទទួលបានប័ណ្ណបើកបរ ឲ្យយល់ច្បាស់អំពីជំនាញចាំបាច់ក្នុងការបើកបរ 
២.បង្រៀនអ្នកបើកបរអំពីបច្ចេកទេសនៃការថែទាំយានយន្ត
៣.ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការផ្ដល់ចំនេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងការអនុវត្តន៍ ការបើកបរជាក់ស្ដែង។

វគ្គបណ្ដុះបណ្ដាល

នៅក្នុងនោះផងដែរ ក្រុមហ៊ុន Ford និងក្រុម RMA Cambodia ព្រមទាំង RMA Group ទាំងមូលក៏បានអញ្ជើញអ្នកជំនាញពីសាលាបណ្ដុះបណ្ដាលបច្ចេកទេសរបស់ RMA (RMA Academy) មកធ្វើបទបង្ហាញ និងអនុវត្តផ្ទាល់សម្រាប់អ្នកចូលរួមសិក្ខាសាលានេះ។

វគ្គបណ្ដុះបណ្ដាល

លោក Truong Kim Phong នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចនៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖

«សុវត្ថិភាពនៅពេលចរាចរណ៍លើដងផ្លូវ គឺជាបញ្ហាដ៏សំខាន់មួយ ហើយវាក៏ជាបញ្ហាមួយដែលពាក់ព័ន្ធនឹងអាជីវកម្មរបស់យើងផងដែរ។ សុវត្ថិភាពនៅលើផ្លូវ គឺជាផ្នែកមួយនៃសកម្មភាពសង្គម ដែលយើងគួរតែមាន ហើយពួកយើងក៏មានមោទនភាពក្នុងការបើកវគ្គបណ្តុះបណ្តាលស្ដីអំពី «សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life» ផងដែរ ដើម្បីជួយបង្កើនការយល់ដឹងអំពីការអនុវត្តន៍ និងបច្ចេកទេសនៃការបើកបរប្រកបដោយសុវត្ថិភាព និងជួយធ្វើឱ្យការបើកបរលើដងផ្លូវកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា»។

កម្មវិធីនេះត្រូវបានធ្វើឡើងដោយមានវគ្គបណ្តុះបណ្តាលអំពីទ្រឹស្ដី និងការអនុវត្តន៍ជាក់ស្ដែងជាមួយរថយន្តផងដែរ។

លោក សេង វឹង

លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ 

«ប្រទេសកម្ពុជា មានអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើងគួរឲ្យកត់សម្គាល់។ នេះដោយសារអ្នកបើកបរមួយចំនួនមិនទាន់យល់ច្បាស់អំពីច្បាប់ចរាចរណ៍ និងមិនមានជំនាញបើកបរត្រឹមត្រូវ។ ហេតុនេះហើយ ចំនេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងច្បាប់ចរាចរណ៍គឺជាកត្តាមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា»។

លោក Jim Graham នាយកកម្មវីធីបណ្តុះបណ្តាលបច្ចេកទេស នៃការបើកបររថយន្ត Ford បានមានប្រសាសន៍ថា៖ 

«យើងមានសេចក្តីសោមនស្សរីករាយ ដែលបានដាក់បញ្ជូលប្រទេសកម្ពុជាទៅក្នុងបញ្ជីនៃបណ្តាប្រទេសចំនួន ៤០ នៅជុំវិញពិភពលោក ដែលបានបើកវគ្គបណ្តុះបណ្តាលស្ដីអំពី «សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life»។ កម្មវិធីនេះមានអាយុកាល ១៥ ឆ្នាំហើយ និងបានបណ្ដុះបណ្ដាលមនុស្សជាង ១ លាននាក់ ដែលទើបនឹងមានប័ណ្ណបើកបរ ដែលគម្រោងមូលនិធិនេះបានចំណាយថវិការអស់ទឹកប្រាក់ជាង ៤០ លានដុល្លារ ក្នុងការប្តេជ្ញាលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទូទាំងពិភពលោក»។
វគ្គបណ្ដុះបណ្ដាល
វគ្គបណ្ដុះបណ្ដាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]