ផ្លែទឹកដោះគោ មិនត្រឹមមានរសជាតិផ្អែមឆ្ងាញ់មុតល្អទេ អាចចាត់ទុកជាផ្លែឈើបំប៉នថាមពលយ៉ាងមានប្រសិទ្ធភាពទៀត ព្រោះសារធាតុផ្អែមធម្មជាតិរបស់វា។ ផ្លែទឹកដោះគោក៏ជាប្រភពនៃសារធាតុចិញ្ចឹមផ្សេងៗទៀតយ៉ាងច្រើន រាប់តាំងពីវីតាមីន សារធាតុសរសៃ សារធាតុរ៉ែជាដើម។

ខាងក្រោមជាសារធាតុចិញ្ចឹមសំខាន់ៗ និងអត្ថប្រយោជន៍នៃសុខភាពទទួលបានពីការហូបផ្លែទឹកដោះគោ៖

១. ប្រភពនៃសារធាតុសរសៃ

ខ្លួនប្រាណយើងត្រូវការសារធាតុសរសៃជាចាំបាច់មិនអាចខ្វះបាន។ សារធាតុសរសៃដើរតួនាទីយ៉ាងសំខាន់សម្រាប់សុខភាពនៃប្រព័ន្ធរំលាយអាហារ   ជួយដល់ការស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារ  និងសម្រួលដល់ការដឹកនាំកាកសំណល់បញ្ចេញចោលទៀត។

រូបតំណាង

២.  ប្រភពនៃវីតាមីនC

ផ្លែទឹកដោះគោជួយបំពេញតម្រូវការនៃវីតាមីនC ដ៏សំខាន់មួយនេះ ដែលមានតួនាទីចំបងប្រឆាំងជាតិពុល ការពារពីការខូចខាតកោសិកា  ជាពិសេសកោសិកានៃប្រព័ន្ធភាពស៊ាំរាងកាយពីកត្តាខាងក្នុងនិងខាងក្រៅ។ ក្រៅពីនេះវាចូលរួមចំណែកប្រឆាំងនឹងមេរោគដ៏សកម្ម និងធ្វើឲ្យយើងមានអង់ទីគ័រប្រឆាំងនឹងជំងឺ។

រូបតំណាង

៣. កាត់បន្ថយហានិភ័យនៃជំងឺលើសឈាម

សារធាតុរ៉ែសំខាន់មួយចំនួនទទួលបានពីផ្លែទឹកដោះគោ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសម្ពាធឈាមឲ្យស្ថិតនៅកម្រិតមួយធម្មតាមិនឲ្យខ្ពស់ពេក ឬទាបពេក។ 

នេះជាកត្តាមួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម ដែលជំងឺនេះភាគច្រើនជាភ្នាក់ងារនៃជំងឺបេះដូង។

រូបតំណាង

៤.  ផ្តល់សារធាតុប្រឆាំងនឹងជាតិពុល

សារធាតុប្រឆាំងនឹងជាតិពុលដ៏សំបូរបែបទទួលបានពីផ្លែឈើនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងប្រឆាំងពពួករ៉ាឌីកាល់សេរី (ប្រភេទសារធាតុពុល) ដែលអាចប៉ះពាល់ដល់ការលូតលាស់ និងតួនាទីនៃកោសិកា។  វាក៏ជាភ្នាក់ងារចំបងនៃការវិវឌ្ឍន៍កោសិកាមហារីកផងដែរ។

ដូច្នេះបំពេញរបបអាហាររបស់លោកអ្នកជាមួយផ្លែទឹកដោះគោ ដើម្បីបំពេញបន្ថែម សារធាតុចិញ្ចឹមសំខាន់ៗ ដែលសុទ្ធសឹងជាតម្រូវការរបស់រាងកាយជាប្រចាំ និងដើម្បីចៀសឆ្ងាយពីជំងឺ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]